បុគ្គលិកក្រុមហ៊ុន EBC ចំនួន៧នាក់ នៅខេត្តតាកែវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ ពីឃោសនា ឆ​បោ​ក​ឱ្យ​ប្រ​ជាព​ល​រដ្ឋ​ដា​ក់​​​ ប្រាក់បញ្ញើ

, , Leave a comment

CH-00766

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះជនសង្ស័យប្រុសស្រីចំនួន៧នាក់ ជាបុគ្គលិកក្រុមហ៊ុន EBC (Empire Big

Capital Limited) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែ ក្រោយ ដើរ ពួកគេឃោសនា ឱ្យប្រជាពលរដ្ឋដាក់ ប្រាក់បញ្ញើ នៅក្នុងក្រុមហ៊ុន របស់គេជាថ្នូរ នឹងការផ្តល់ការប្រាក់ខ្ពស់ដែល ទង្វើទាំងនេះ ជារឿងឆបោក ទាំងស្រុង ព្រោះក្រុមហ៊ុននេះ មិនទាន់មានច្បាប់ទម្លាប់ នៅឡើយទេ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីមាន សេចក្ដី រាយការណ៍ ពីប្រជាពលរដ្ឋថាមានករណី កម្ចីលុយពីសំណាក់ក្រុមហ៊ុន EBC ដោយ ផ្ដល់ អត្រាការប្រាក់ខ្ពស់និងមានបទបញ្ជាថ្នាក់លើសមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួន មនុស្ស ចំនួន ០៧នាក់ សង្ស័យជាប់ព័ន្ធនឹងករណី ឆបោកនិងបានដកហូត រថយន្តសម្រាប់ជិះធ្វើ សកម្មភាពចំនួន៣គ្រឿងផងដែរ។ សមត្ថកិច្ច នគរបាលខេត្តតាកែវបានអោយដឹងថា ជនសង្ស័យ ចំនួន ០៧នាក់ ជាប់ព័ន្ធនឹងករណី ឆបោកខាងលើ នេះរួមមាន ១/ឈ្មោះ ញ៉ិ រីនៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ផ្លូវវ៉េងស្រេង ស្ថិតក្នុងបូរីពិភពថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២/ឈ្មោះ ឡាយ លន់ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ I សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣/ឈ្មោះ យ៉ែន សុខលីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។៤/ឈ្មោះ ស៊ិន កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៥/.ឈ្មោះ សៅ សេងហួរ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ៦/ឈ្មោះ ស៊ាង ស្រី ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំ នៅផ្តុំ ផ្សារ ត្រពាំងថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៧/ឈ្មោះ ទេព សៅ ភេទប្រុស អាយុ ៦៦ឆ្នាំ មានទី លំនៅភូមិទួលសុព័រ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលពួក គេបានអះអាងថា ខ្លួនជា បុគ្គលិករបស់អង្គការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍។ ដូចគ្នានឹងករណីខាងលើ សមត្ថកិច្ចចម្រុះខេត្ត សៀមរាប ដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត បានចុះ ទៅបានចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន EBC ៨នាក់ នៅក្នុងសណ្ឋាគារសៀមរាបថោន ជាន់ទី៥ និង ជាន់ទី២ខេត្តសៀមរាបផងដែរ ក្រោយពេលដើរឃោសនាឱ្យប្រជាពលរដ្ឋ ដាក់ប្រាក់សន្សំ នៅ ក្រុមហ៊ុនរបស់ខ្លួន ដោយផ្តល់ការប្រាក់ខ្ពស់ រហូតដល់ ១០ភាគរយ៕

 

កន្លងមកមានប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួន ធ្លាប់បានលក់គោ ក្របី ដីធ្លី ផ្ទះ សម្បែង យកទៅដាក់សន្សំជាមួយក្រុមហ៊ុន EBC តាម រយៈអង្គការ AIF និងសមាគម ICA ព្រមទាំងតាម លក្ខណៈបណ្តាញតៗគ្នាដោយមានឈ្មោះ ហ៊ួត សុវណ្ណ ជានាយក អង្គការស្អី គេនោះ ប្រជាពលរដ្ឋ សង្ឃឹមថា នឹងទទួលបានការប្រាក់ខ្ពស់ តាមបច្ចេកទេសឃោសនា បោក ប្រាស់ របស់បុគ្គលិក ក្រុមហ៊ុន EBCរួចហើយពួកគេទាំងនោះក៏បានក្លាយ ទៅជាជន រងគ្រោះយ៉ាងអយុត្តិធម៌។

 

កាលពីព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៥កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បាន ប្រតិកម្ម ទៅនឹង អង្គការមូលនិធិអាស៊ីអាគ្នេយ៍ ដែលបានខ្ចីលុយពីប្រជាពលរដ្ឋ ដោយឲ្យការប្រាក់ ១០ ភាគរយ។សម្តេច ហ៊ុន សែន ក៏បានបញ្ជាឲ្យ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា រួមទាំងអាជ្ញាធរ ចាត់វិធានការ កុំឲ្យថ្នាក់ដឹកនាំអង្គការ នោះ រួចខ្លួនឲ្យសោះ។

 

ក្រោយសម្តេចតេជោ ហ៊ុន សែន មានប្រតិកម្ម អាជ្ញាធរខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាបនិងខេត្តមួយចំនួនទៀត បានចេញសេចក្តីជូនដំណឹង ដោយឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការខ្ចីប្រាក់ និងការ ដាក់ ប្រាក់សន្សំ ជាមួយ ក្រុមហ៊ុន សមាគម និង អង្គការមិនមែនរដ្ឋាភិបាលខាងលើ ឬតាមរយៈ បណ្តាញតៗ គ្នា។

 

Leave a Reply

(*) Required, Your email will not be published