រាជធានីភ្នំពេញ : សពស្ត្រីម្នាក់ដែលត្រូវបានប្តីបំបោះបង់ចោល ជាមួយកូនស្រី ក្នុងមន្ទីរពេទ្យ ហើយត្រូវបានលាចាកលោកដោយបន្សល់ទុកនូវកូនស្រីដែលគ្មានទីពំនាក់។ តែដោយចិត្តសណ្តោះមេត្តានៃសប្បុរជនសពរបស់ជនរងគ្រោះឈ្មោះ ស្រីមុំ ត្រូវប្រារព្ធធ្វើបុណ្យតាមប្រពៃណីក្នុងវត្តបទុមវតី កុដិ ២៧។
ទិដ្ឋភាពនៃបុណ្យដែលគ្មានសាច់ញាតិ ហើយត្រូវបានភិក្ខុមួយព្រះអង្គធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយទាំងអស់មេត្តាចូលរួមតាមសទ្ធា និងចិត្តសណ្តោះប្រោសប្រណី។
ជាមួយនឹងរូបភាព និងឃ្លឹបវីដេអូនៃពិធីបុណ្យសពគណនីមួយឈ្មោះ “Sky Dejkun” បានទម្លាក់រូបភាពទាំងនេះ និងប្រយោគថា ៖សូមបងប្អូនមេត្តាជួយឧបត្ថម្ភ និងជ្រោមជ្រែងបុណ្យ៧ថ្ងៃជួនបងស្រីមុំតាមសទ្ធាជ្រះថ្លា និងតាមសមត្ថភាព៖
ខ្ញុំព្រះករុណា អាត្មាភាព រួមទាំងបងប្អូនសប្បុរសជនទាំងអស់ និងប្រារព្វពិធីបុណ្យ ៧ ថ្ងៃ ( បុណ្យទក្ខិណានុប្បទាន) ជួនបងស្រីមុំនៅថ្ងៃទី ១៤ ចំថ្ងៃអាទិត្យនៅវត្តបទុមវតី កុដិ ២៧ ។
សូមបងស្រីមុំរីករាយ និងមានចិត្តសោមនស្សចំពោះបងប្អូនយើងចុះ ! បងប្អូនមិនទុកបងចោលឱ្យនៅឯកោទេ។ ការស្លាប់របស់បង គឺជាទុក្ខដ៏ធំសម្រាប់បងប្អូនគ្រប់គ្នាពេលនេះ។ សូមបងចាត់ទុកបងប្អូនសប្បុរសជនពេលនេះជាគ្រូសារតែមួយ ជួយផ្តល់កម្លាំងចិត្ត និងផ្តល់ភាពកក់ក្តៅដល់បង និងកូនស្រី របស់បង ពោលគឺមិនឱ្យកូនស្រីចេះពីឈាមរបស់បង មានវាសនាដូចនេះទេ។
អាត្មាតំណាងឱ្យគ្រូសារនៃសព សូមគោរពអញ្ជើញ និងអំពាវនាវបងប្អូនមេត្តាចួលរួមបរិច្ចាគដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដូចពិធីផ្សេងៗទៀត។
********************
Tel: +855968998779
E-mail: [email protected]
ក្មួយស្រី ជួនដំណេីម្តាយជាលើកចុងក្រោយ
Posted by Sky Dejkun on Wednesday, June 10, 2015
មកដល់ទីកន្លែងបូជាហើយ ។
Posted by Sky Dejkun on Wednesday, June 10, 2015
Today I am delighted to see all my Dhamma friend to chant Dhamma for her to born in peace and good realm.—Million thanks to all my generous donors generously help her!!!
Posted by Sky Dejkun on Tuesday, June 9, 2015