ចេកពងមាន់១ផ្លែអាចជួយឲ្យអ្នកឃ្លាតឆ្ងាយពីជំងឺជាច្រើនមុខ រួមមានជំងឺខ្វះឈាម សម្ពាធឈាមខ្ពស់ ជំងឺភ្លេចភ្លាំង និងជំងឺផ្សេងៗជាច្រើនទៀត។ ហើយថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកអាហារបានរកឃើញថាក្នុង ចេកពងមាន១ផ្លែ ដែលមានទម្ងន់ប្រមាណ៤០ក្រាម មានបេតាខារ៉ូទីន១០៨ក្រាម វីតាមីនអ៊ី០-១៩មីលីក្រាម វីតាមីនស៊ី៤ មីលីក្រាម ដែលទាំង៣នេះជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីប្រឆាំងនឹងជំងឺមហារីក។
ចំណែកកាកសរសៃអាហារ ក៏មានតួនាទីបឺតស្រូបសារធាតុពុល ឬសារធាតុអាហារដែលជាចំណែកលើសដូចជា ជាតិខ្លាញ់ ជាតិស្ករ បញ្ចេញចោល ធ្វើឲ្យពោះវៀនមិនមានកាកសំណល់កខ្វក់ និងជួយកាត់បន្ថយការប្រឈមនឹងការកើតមហារីកពោះវៀនបានទៀតផង៕