តើន​រណា​ជា​អ្នកបង្កើត​ច្រាស​ដុសធ្មេញ​?

, , Leave a comment

01-6-2015

​លោកអ្នក​ប្រហែលជា​មិន​ជ្រាប​តែ​ថា​ច្រាស​ដុសធ្មេញ​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃនេះ​នរណា​ជា​អ្នក​ច្នៃប្រឌិត​បង្កើតបាន​មុនគេ​។ អ្នក​ដែល​បង្កើត​ច្រាស​ដុសធ្មេញ​មុនគេ​គឺ​លោក​វីល្លៀម អេ​ដ​ឌី​ស នៅក្នុង​ទីក្រុង ឃឺ​ក​ខេន​វល ក្នុងខណៈ​ពេលដែល​លោក​មានទោស​ជាប់ពន្ធនាគារ​។​

 

​កាលណោះ​លោក​បាន​សង្កេតឃើញ​មនុស្ស​អ្នកទោស​ទាំងអស់​នាំគ្នា​សំអាត​ធ្មេញ​ដោយ​ប្រើ​កំទេច​ក្រណាត់​។ ដោយ​ឃើញបែបនេះ​លោក​ក៏មាន​គំនិត​ផ្ដួចផ្ដើម​ឲ្យ​ពេលវេលា​ទំនេរ​ក្លាយជា​ប្រយោជន៍​។ លោក​បាន​រិះរក​វិធី​បង្កើត​ឧបករណ៍​អ្វី​ម្យ៉ាង​ឡើងមក​ដើម្បី​បង្កើត​ឧបករណ៍​មួយ​ប្រភេទ​ប្រើប្រាស់​សំអាត​ធ្មេញ​ជំនួស​កំទេច​ក្រណាត់​នាំមក​ដុស​។​

 

​ក្រោយមក​លោក​បាន​នាំយក​ឆ្អឹង​ឆ្កែ​មក​ធ្វើជា​រន្ធ​តូចៗ រួចហើយ​នាំយក​សរសៃ​រោម​មក​ញាត់​ចូលទៅក្នុង​រន្ធ​អស់ទាំងនោះ​ហើយ​ដាក់​កាវ​បិទ​។ សម្រាប់​ប្រវែង​រោម​វិញ​នោះ​លោក​បាន​កាត់​តម្រឹម​វា​សមល្មម​ក្នុងការ​ប្រើប្រាស់​មិន​ខ្លី ឬ​មិន​វែង​ពេក​។ ច្រាស​ដុសធ្មេញ​ដំបូង​នេះ ហើយ​ដែល​បានផ្ដល់​កំណើត​ឲ្យ​ច្រាស​ដុសធ្មេញ​មកដល់​សព្វថ្ងៃនេះ ក្រោយពេល​លោក អេ​ដ​ឌី​ស ចេញពី​ពន្ធនាគារ​វិញ លោក​ក៏​ចាប់ផ្ដើម​ច្នៃប្រឌិត​បង្កើត​ច្រាស​ដុសធ្មេញ ដើម្បី​ធ្វើជា​ពាណិជ្ជកម្ម​ជា​លើកដំបូង​គេ​ថែមទាំង​ទទួលបាន​ជោគជ័យ ដូច​ការគ្រោងទុក​ទៀត​ផង​។ ចាប់តាំងពី​ពេលនោះ​មក​ច្រាស​ដុះធ្មេញ​ត្រូវបាន​កែលំអ​ម្ដង​បន្តិចៗ​រហូតដល់​មាន​រូបរាង​ស្អាតបាត​ដូច​បានឃើញ​ក្នុង​បច្ចុប្បន្ននេះ​។​

 

​ប្រភព – វិ​គី​ភី​ឌា​

 

Leave a Reply

(*) Required, Your email will not be published