ម៉ាក សែន​សូ​នី​តា ៖ មិន​ចង់​ប្រាថ្នា​ស្នេហា​ឧកញ៉ា វ័យ​បិតា​ទេ​?

, , Leave a comment

11-6-2015 (1)

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ដែល​កំពុងមាន​ទីផ្សារ កញ្ញា ម៉ាក សែន​សូន​នី​តា ដែល​ប្រៀបបាន​បុប្ផា​ដែល​កំពុង​ចោល​ក្លិនពិដោរ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ស្នេហា​ជាមួយ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្តម្ភ ហើយ​មាន​ងារ​ជា​ឧកញ៉ា ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដំណឹង​នេះ ត្រូវបាន​ប្រភព​ដែល​ស្និទ្ធ និង​នាង​បាន​បង្ហើប​ថា នាង​បាន​ច្រានចោល​នូវ​សំណើរ សុំចូល​ស្តី​ដំណឹង​តាមផ្លូវ​ទៅតាម​ច្បាប់​ពី​សំណាក់​បុរស​វ័យ​ជិត​៥០ ដែលជា​អ្នកមាន​ងារ​ជា​ឧកញ៉ា​ចង់បាន​នាង​ជា​ប្រពន្ធ​ពេញ​ច្បាប់​។​

 

​អ្វីដែល​ជាការ​ចាប់អារម្មណ៍​នេះ​គឺ​ប្រភព​ដែល​បាន​ខ្សឹប​ប្រាប់ថា បុរស​ម្នាក់នេះ មិនបាន​សាកសួរ​នាង​ដោយផ្ទាល់ ឬ​តាមផ្លូវ​កាត់​នោះទេ ពោលគឺ​បាន​ទៅ សួរនាំ​តាមរយៈ​ម្តាយ​របស់​នាង​ផ្ទាល់ គឺ​អ្នកស្រី គង់ ស៊ីណា ហើយ​អ្នកស្រី​ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​ពេញចិត្ត ពេញ​ថ្លើម ចំពោះ​បុរស​ម្នាក់​នោះ​ដែលមាន​វ័យ​រហូតដល់​ជិត​៥០​ឆ្នាំ ដោយ​អ្នកស្រី​មិនបាន​បដិសេធ​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ជាការ​ចង់បាន​តា​ម​ការទទូច​រប​ស់បុ​រស​ម្នាក់​នោះ មិន​សមស្រប​ជាមួយ ម៉ាក សែន​សូ​នី​តា ទេ ព្រោះ​នាង​បាន​ទាត់ចោល​នូវ​សំណើរ​ទាំងអស់នេះ ដោយ​លើក​ហេតុផល​ថា បុរស​ម្នាក់នេះ​ចាស់​ពេក អាយុ​ស្មើរ​នឹង​ឪពុក នាង​មិនអាច​ទទួលយក​ធ្វើជា​គូ​អនាគត​បានឡើយ​។

 

ម៉ាក សែន​សូ​នី​តា បាន​បន្ថែមទៀតថា ពិត​ជាមាន​ព័ត៌មាន​លេច​ឮថា បុរស​ម្នាក់​មាន​អាយុ​ជិត​៥០​ឆ្នាំ​ទៅហើយ នាង​មិន​ចង់បាន​ប្តី​ចាស់​នោះទេ​៕

11-6-2015 (2) 11-6-2015

 

Leave a Reply

(*) Required, Your email will not be published