វិធី​ពន្លូត​កម្ពស់​

, , Leave a comment

11-6-2015 (1)

​កម្ពស់​តែងតែ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​សម្រាប់​យើងទាំងអស់គ្នា​។ មនុស្ស​ដែលមាន​កម្ពស់​ទាប​ជារឿយៗ មាន​បញ្ហា​ជាមួយនឹង​ជំនឿ​ជាក់​លើ​ខ្លួនឯង ក៏ដូចជា​មាន​អារម្មណ៍​អន់​ទាប​ជាងគេ ពេលដែល​ជួប​ជាមួយនឹង​មនុស្ស​ដែល​ខ្ពស់ជាង​។ ខណៈពេល​ដែលមាន​ផលិតផល​សម្រាប់​ជួយ​ពន្លូត​កម្ពស់​ជាច្រើន​លក់​តាម​ទីផ្សារ​ផលិតផល​ទាំងអស់នោះ មិនសូវ​ជា​បាន​ផល​ដូចដែល​បាន​អះអាង​នោះទេ​។​

 

ភាគច្រើន​កម្ពស់​ពឹង​ផ្អែកលើ ហ្សែ​ន និង​ការបរិភោគ​ត្រឹមត្រូវ​រួមផ្សំ​ការហាត់​កីឡា​ផងដែរ​។ បុរស​អាច​លូត​កម្ពស់​បាន​ដល់​អាយុ​២៥​ឆ្នាំ ឯ​ស្ត្រី​វិញ​លូត​អស់​ពេល​អាយុ​១៨ ឬ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។ អ្នក​អាច​ពន្លូត​កម្ពស់​បាន​ដោយ​វិធី Yoga ដូច​ក្នុង​រូបភាព​ខាងក្រោម និង​បរិភោគ​អាហារ​ដែល​ជួយ​ពន្លូត​កម្ពស់​ដូចជា ប្រូតេអ៊ីន (​ដែលមាន​ក្នុង ត្រី ស៊ុត ទឹកដោះគោ ជាដើម​) ជាតិ​ខនិជ (​ដូចជា​ម៉េ​ញ៉ា​ស្យូ​ម ផូស្វ័រ អ៊ីយ៉ូដ ជាតិ​ដែក និង​ម៉​ង់​កា​ណែ​ស​ជាដើម​) វីតាមីន (​វីតាមីន D, A, B1, B2, C, និង F ដែល​សម្បូរ​ក្នុង​បន្លែ និង​ផ្លែឈើ​)​។​

 

​ការបរិភោគ​អាហារ​ត្រឹមត្រូវ រួម​ជាមួយនឹង​ការហាត់​ប្រាណ Yoga អាចជួយ​អោយ​កំពស់​លូតលាស់​បាន​បើ​មានការ​ព្យាយាម​៕

 11-6-2015 (2)

 

Leave a Reply

(*) Required, Your email will not be published