ការពិតទៅរឿងរ៉ាវនៃការប្រើប្រាស់អវយវៈដែលគេហៅថា «មាត់» ដែលប្រកបទៅដោយបបូរមាត់ អណ្តាតត រួមទាំងធ្មេញទៅលើអវយវៈសំខាន់របស់បុរស-ស្រីនោះ ជាវិធីប៉ះពាល់ម្យ៉ាង ដែលអ្នកខ្លះអាចមិនដែលបានធ្វើ អ្នកខ្លះអាចនឹងស្អប់ខ្ពើម និងមានមនុស្សជាច្រើនទៀតចង់ធ្វើនិងចង់ឲ្យគេធ្វើឲ្យ។
តើអ្នកដឹងទេថា ត្រូវចាប់ផ្តើមយ៉ាងណា?
សិល្បៈនៃការរួមស្នេហ៍ដោយមាត់ ឬដែលគេហៅថា ឱរ៉ាល់សិច( Oral Sex) នោះ ជារឿងដែលគួរយល់ដឹង គួរប្រមូលយកទុកជាចំណេះដឹងថា មនុស្សខ្លះគេប្រតិបត្តិយ៉ាងណា? ឬក៏រៀនស្គាល់ដើម្បីទុកយកទៅប្រតិបត្តិ ក៏រមែងពុំមែនជារឿងខុសប្រក្រតីដែរ។ ប្រសិនបើអ្នកគិតចង់រួមរ័កដោយមាត់ ឬត្រៀមវាសំរាប់ទទួលការរួមរ័កដោយមាត់ពីគូស្នេហ៍ហើយនោះការត្រៀមខ្លួនដោយការរៀនស្គាល់ពីចំណុចពិតប្រាកដនៃឱរ៉ាល់សិចជាការចាប់ផ្តើមដ៏ល្អបំផុត។
អ្នកណាក៏ដឹងដែរថា ការចាប់ផ្តើមដ៏ល្អរមែងបានផលសំរេចជាងពាក់កណ្តាលទៅហើយ។ ការចាប់ផ្តើមក្នុងរឿងរ៉ាវរបស់ការរួមរ័កដោយប្រើមាត់នោះ ត្រូវចាប់ផ្តើមពីការយល់អំពីការយល់ខុសក្នុងរឿងនៃការប៉ះពាល់រវាងមាតើនិងអវយវៈសំខាន់ (អវយវៈភេទ)របស់អ្នកទាំងសងខាងជាមុនសិន ដើម្បីប្រមូលទិន្នន័យពិតប្រាកដផ្សេងៗ មកកែខៃការយល់ខុសទាំងនោះឲ្យយល់ច្បាស់តាមការពិត។
នៅពេលអ្នកធ្វើឱរ៉ាល់សិចឲ្យដល់គូស្នេហ៍
-ដុសធ្មេញរបស់អ្នកឲ្យស្អាត រាល់លើកក្រោយការទទួលទានអាហារ ហើយបើមានសរសៃសូត្រខាត់ធ្មេញគួរព្យាយាមប្រើវាផង ដើម្បីឲ្យកាកសំណល់អាហារដែលនៅជាប់ធ្មេញជ្រុះចេញអស់។
-ហាមរួមរ័កដោយប្រើមាត់ភ្លាមៗ ក្រោយពីដុសធ្មេញហើយថ្មីៗ ព្រោះអ្នកខ្លះថ្នាំដុសធ្មេញនៅធ្លាក់ក្នុងមាត់ អាចធ្វើឲ្យដៃគូកើតការផ្សាក្តៅត្រង់អវយវៈភេទបាន។ ដូចនេះគួររង់ចាំយ៉ាងតិចកន្លះម៉ោង ហើយក្រៅពីនេះពេលដុះធ្មេញហើយថ្មីៗ នៅក្នុងមាត់ និងអញ្ចាញរបស់អ្នកនៅស្ពឹកនៅឡើយ ធ្វើឲ្យអ្នកមិនបានទទួលរសជាតិក្នុងការភ្លក្សរសជាតិពីអវយវៈភេទរបស់គូស្នេហ៍បានយ៉ាងពេញលេញ។ យើងចង់ប្រាប់អ្នកថា រសជាតិស្នេហ៍ដែលទទួលបានពីការប្រើមាត់ ប៉ះពាល់អវយវៈភេទរបស់គូស្នេហ៍នោះ ជារសជាតិដ៏មានមន្តស្នេហ៍(ជាពិសេសស្ត្រីភេទ) ប្រសិនបើអ្នកទាំងគូចេះសំអាតអវយវៈភេទបានស្អាតល្អជាប្រចាំ។
-ខ្ពុរមាត់ដោយទឹកក្តៅឧណ្ណៗ មុនពេលប្រើមាត់ធ្វើឱរ៉ាល់សិចបើអាចទៅបាន។ មាត់ដែលក្តៅឧណ្ណៗរបស់អ្នកនោះ នឹងផ្តល់ភាពកក់ក្តៅទន់ភ្លន់ចំពោះអារម្មណ៍ដែលគូស្នេហ៍បានទទួល ហើយហាមបៀមទឹកកក ឬទឹកត្រជាក់ៗមុនពេលធ្វើឱរ៉ាល់សិចឲ្យគូស្នេហ៍យ៉ាងដាច់ខាត។
-គួរធ្វើឱរ៉ាល់សិចឲ្យគូស្នេហ៍ក្រោយពីងូតទឹករួចថ្មីៗ វិធីដែលល្អអ្នកអាចងូតទឹករួមគ្នា និងជួយដុសលាងសម្អាតអវយវៈភេទឲ្យគ្នាឲ្យបានស្អាត ដោយប្រើសាប៊ូក្លិនស្រាលៗដុសលាង ឬប្រើសាប៊ូអនាម័យរបស់អ្នកក៏បាន រួចលាងសំអាតដោយទឹកស្អាតរហូតដល់អស់ជាតិសាប៊ូ ជូតឲ្យស្ងួត ឬទុកហាលថ្ងៃមួយសន្ទុះក៏បាន។
-ចាប់ផ្តើមប្រើអណ្តាតរបស់អ្នកបង្អូសពីគល់លិង្គឡើងទៅដល់ចុង ព្រោះបរិវេណចុងលិង្គជាចំណុចដែលឆាប់ភ្ញោចអារម្មណ៍ (សម្រាប់បុរសក៏ដូចគ្នានោះដែរ គឺបង្អូសអណ្តាតពីក្រោមឡើងទៅលើ ជាពិសេសបរិវេណគ្លីតួរីសដែលជាចំណុចស្រៀវសំខាន់របស់ស្ត្រី) ត្រូវប៉ះពាល់ឲ្យគ្រប់ផ្នែកកុំប៉ះពាល់តែមួយផ្នែក ជាពិសេសសម្រាប់ស្ត្រីត្រូវបង្អូសជារឿយៗ រហូតដល់ចុងលិង្គ និងគន្លាក់លិង្គ មើលឲ្យឃើញចំណុចខ្សែ២តម្លឹងដែលតភ្ជាប់រវាងតួលិង្គ និងចុងលិង្គនោះឯង ជាចំណុចជីស្ពតរបស់បុរស។ អ្នកត្រូវប្រើអណ្តាតលិទ្ធគ្រលៀសរឹតចុះឡើងជារង្វង់ត្រង់បរិវេណនោះ(ចុងលិង្គ ឬគ្លីតូរីស) ធ្វើយ៉ាងសន្សឹមៗ កុំបង្ខំព្រោះបរិវេណនោះជាបរិវេណដែលផ្តល់អារម្មណ៍យ៉ាងខ្លាំងក្លាបំផុត។
-ប្រសិនបើបុរសជាដៃគូរបស់អ្នក កើតសេចក្តីសុខ រហូតបាញ់ទឹកកាមចូលមាត់របស់អ្នកថ្មីៗ ប្រញាប់លេបចូលទៅចុះមិនមានគ្រោះថ្នាក់អ្វីទេ យូរៗទៅនឹងស៊ាំហើយ តែកុំបៀមទុកក្នុងមាត់រួចរត់ទៅខ្ជាក់ចោលព្រោះធ្វើបែបនេះបំផ្លាញចិត្តរបស់គូស្នេហ៍ខ្លាំងណាស់។
-វិធីដែលល្អគួរឲ្យបុរស ជាដៃគូពាក់ស្រោមអនាម័យ ដើម្បីការពារបាញ់ទឹកកាមចូលក្នុងមាត់របស់អ្នកដោយមិនចាំបាច់។ បច្ចុប្បន្នស្រោមអនាម័យមានច្រើនប្រភេទដែលមានទាំងក្លិន និងរសជាតិផ្សេងៗ ដែលធ្វើឲ្យអ្នកអាចចូលចិត្តបាន។ ប៉ុន្តែបើបុរសជាដៃគូរបស់អ្នកប្រាកដក្នុងចិត្តថា ជាមនុស្សមានភាពស្អាត និងមានសុវត្ថិភាពពិតៗ ហើយនោះបើអ្នកមិនឮចង់ឲ្យគេបាញ់ទឹកកាមចូលមាត់អ្នកនៅពេលដែលគេចង់បាញ់ទឹកកាម អ្នកគ្រាន់តែដកមាត់ចេញ ហើយប្រើដៃជំនួសវិញទៅជាការស្រេចទៅហើយ។
-ការធ្វើឱរ៉ាល់សិចឲ្យគ្នាក្នុងឥរិយាបថដែលគេហៅថាក្បាច់ «69» (បញ្ច្រាសក្បាលកន្ទុយគ្នា) មិនថាជាការដេកផ្អៀងបញ្ច្រាក្បាលកន្ទុយគ្នា ឬឲ្យមនុស្សម្នាក់ដេកពីក្រោមម្នាក់ដេកពីលើក៏ដោយ ក៏ជាការផ្តល់សេចក្តីសុខឲ្យគ្នាក្នុងពេលតែមួយ ដែលគូស្នេហ៍ភាគច្រើនចូលចិត្ត។
-ការពិតដែលថា ការរួមរ័កដោយប្រើមាត់ ឬការធ្វើឱរ៉ាល់សិចឲ្យគ្នាអាចជាការហោមរោងឮមុនពេលរួមរ័កក៏បាន ដោយមិនបាច់ធ្វើរហូតដល់ចំណុចស្រណុកសុខស្រួលកំពូល ដូចនេះហើយទើបអាចនិយាយបានថា ការរួមរ័កដោយមាត់អាចជាការទទួលទានអាហារក្លែមដំបូងដូច្នោះដែរ ហើយទន្ទឹមគ្នានោះអ្នកក៏កុំភ្លេចនិយាយដល់តម្រូវការរបស់គ្នាផងដែរ។
រឿងពិតស្តីពីឱរ៉ាល់សិច
ការរួមរ័កដោយប្រើមាត់ ឬឱរ៉ាល់សិចជាការប៉ះពាល់ដ៏កក់ក្តៅទន់ភ្លន់ ផ្តល់អារម្មណ៍ដ៏ល្អចំពោះគ្នា មិនចាញ់ការរួមរ័កដោយប្រើអវយវៈភេទ និងអវយវៈនោះទេ ហើយអ្នកខ្លះបែរជាប្រាប់ថា ធ្វើឲ្យមានអារម្មណ៍ល្អជាងការរួមរ័កដោយស៊កបញ្ចូលអវយវៈភេទទៀតផង។ ព្រោះក្នុងការធ្វើឱរ៉ាល់សិចនោះភ្នែកអាចមើលឃើញ អណ្តាតបានទទួលរសជាតិ មាត់បានប៉ះពាល់ ច្រមុះបានទទួលក្លិនក្រអូបតាមធម្មជាតិ ដ៏សែនរំជួលចិត្តពីអវយវៈភេទរបស់គូស្នេហ៍។ ជួនកាលថែមទាំងអាចឮសំឡេងថ្ងូរចេញមក ធ្វើឲ្យដុតរោលអារម្មណ៍បានយ៉ាងខ្លាំង។ រឿងបែបនេះទាល់តែសាកល្បងមើល៍ទើបដឹង។
ការរួមរ័កដោយមាត់ជាការសម្តែងសេចក្តីស្នេហា ការយល់ចិត្ត ការមិនស្អប់ខ្ពើមរាងកាយរបស់គ្នា។ ការរួមរ័កដោយមាត់អាចទាំងជាការលួងលោមប្រលោមស្នេហ៍ ឬជាការហោមរោងមុនពេលរួមរ័កពិតប្រាកដ និងជាការធ្វើរហូតដល់ចំណុចស្រណុកសុខស្រួលកំពូលបាន។ ជាពិសេសស្ត្រីភេទទោះបីជាក្នុងពេលខ្លះដែលនាងមានអារម្មណ៍ថា អវយវៈភេទរបស់នាងមិនចង់ឲ្យបុរសជាគូស្នេហ៍ប៉ះពាល់ (មានរដូវ) តែនាងក៏អាចតបស្នងចំពោះតម្រូវការរបស់គូស្នេហ៍បានដោយការធ្វើឱរ៉ាល់សិចឲ្យគេបាន។
ការរួមរ័កដោយមាត់ជាវិធីមួយមានសុវត្ថិភាពពីការមានផ្ទៃពោះ ហើយកជាវិធីរួមរ័កដែលអាចធ្វើឲ្យអ្នកទាំងគូបានដល់ចំណុចស្រណុកសុខស្រួលកំពូលបានដូចគ្នានឹងការរួមរ័ក ដោយស៊កបញ្ចូលអវយវៈភេទទាំងពីរដែរ ទោះបីថាជួនកាលស្ត្រីអាចភ្លេចខ្លួនលេបទឹកកាមបុរសចូលទៅក៏ដោយ ក៏មិន អាចធើ្វឲ្យមានផ្ទៃពោះបានដែរ។ ប៉ុន្តែសំខាន់អ្នកទាំងគូងត្រូវយកចិត្តទុកដាក់ទៅលើសុខភាពអនាម័យ នៃអវយវៈទាំងនោះ ដើម្បីសុវត្ថិភាពនិងសេចក្តីសុខរបស់អ្នកនិងគូស្នេហ៍ ជាពិសេសគួរប្រើវិធីនោះ តែជាមួយគូស្នេហ៍ពិតប្រាកដ ឬគូស្រកររបស់អ្នកតែប៉ុណ្ណោះ៕