រាជធានីភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងប្រជាមតិមួយចំនួនមានការមិនពេញចិត្តចំពោះជនបង្កដែល ទង្វើនេះកើតចេញពីការដែលគ្មានទំនួលខុសត្រូវ និងភាពអត្មានិយម។
គួររម្លឹកដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវ៧០ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈដែលរថយន្តឡង់រ៉ូវែរមួយគ្រឿង ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-5558 បានបើកបត់ចូលការ៉ាស់យីហោ តាអ៊ុល ដើម្បីលាងរថយន្ត ប៉ុន្តែចៃដន្យបែរជាកិនក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ជុំវិញករណីនេះជនបង្កត្រូវបានសមត្ថកិច្ចលាក់អត្ថសញ្ញាណ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ មាន ហេង អាយុ៣ឆ្នាំ រស់នៅជាមួយឪពុកឈ្មោះ មាន វាសនា នៅជិតកន្លែងកើតហេតុ។ ក្រោយពីកើតហេតុ គេបានឃើញ សមត្ថកិច្ចនគរបាល ខណ្ឌខណ្ឌឫស្សីកែវ បានចុះមកអន្តរាគមន៍៕