ភាព​សោកសង្រេង​ក្មេងស្រី​ដែល​ម្តាយ​ស្លាប់ និង​ឪពុក​ចាកចោល សុំ​ចិត្តមេត្តា​ពី​សប្បុរជន​

, , Leave a comment

10-6-2015 (1)

​រាជធានី​ភ្នំពេញ : រូបភាព​សោកសង្រេង​មួយ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ទម្លាក់ ដើម្បី​ស្វែងរក​ជំនួយ ដល់​ជីវិត​ក្មេងស្រី​ម្នាក់​ដែល​រស់នៅ​កណ្តោចកណ្តែង​លើ​មហាសាគរ​នៃ​ទឹកភ្នែក ខណៈដែល​ម្តាយ​ដែល​ជាទី​ពំនាក់ ត្រូវបាន​លាចាក​លោក​។ ដោយឡែក​ឪពុក​ដែលជា​ផ្តល់​ភាពកក់ក្តៅ​បាន​ចាកចេញ​ដោយ​គ្មាន​ស្រណោះ​។​

 

​រូបភាព​ទាំងនេះ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​មួយ​ឈ្មោះ “​កំពូល​អ្នក​ចែករំលែក​” បានធ្វើការ​ចែកចាយ​ដោយបាន​រៀបរាប់ថា ៖«​សូម​រក​ជំនួយ​បន្ទាន់ ម្តាយ​ឈ្មោះ មុំ និង​ឪពុក​ឈ្មោះ នុ​ន រស់នៅ​កំពង់សោម ម្តាយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ប្រហែល 30 នាទី​មុននេះ ឥឡូវនេះ​គ្មាន​បងប្អូន​សាច់​ញាត​នៅ​ជាមួយ​ឡើយ ប្តី​បាន​ដឹក​ប្រព​ន្ឋ​មក​ទុកចោល​នៅ​មន្ទីរពេទ្យ ហើយក៏​គិចខ្លួនបាត់​រយៈពេល​បី​ថ្ងៃ​ហើយ ឥឡូវ​សល់​កូនស្រី​តូច​មួយ គ្មាន​អ្នក​ចិញ្ចឹម និង​សព នៅ​មន្ទីរពេទ្យ​លោកសង្ឃ​, ភ្នំពេញ​។ សូមជួយ Share ផង​។​ Tel: 015777818

 

​សារ​ទាំងអស់នេះ សារព័ត៌​មានកំណើត​ថ្មី សូម​អំពាវនាវ ដល់​សប្បុរជន ដែលមាន​ចិត្ត​សណ្តោស​មេត្តា បរិច្ចាគ​តាមចិត្ត សណ្តោស​មេត្តា​ដល់​ក្មេង​៕(​ខ្មែរ​ជួយ​ខ្មែរ​)

10-6-2015 (2) 10-6-2015

 

 

Leave a Reply

(*) Required, Your email will not be published