រាជធានីភ្នំពេញ : រូបភាពមួយដែលអ្នកលេងបណ្តាញសង្គមបានទម្លាក់បានធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលទៅលើមន្ត្រីនគរបាលជាតិកម្ពុជាម្នាក់ អត្តលេខ៣១៥៣៣ និងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ទោ បម្រើការងារនៅការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោកប៉ូលិសម្នាក់នោះមានឈ្មោះថា៖ «ស្រី យួន» ដែលធ្វើឲ្យពួកគេសឹងមិនគួរឲ្យជឿថាមានឈ្មោះដូចនេះ។ វាមិនមែនជារឿងចៃដន្យនោះទេ ដែលអ្នកលេង Facebook មួយចំនួនមិនចូលចិត្តជនជាតិយួន ហើយពាក្យថា យួននេះក៏ត្រូវបានអ្នកខ្លះចាត់ទុកថាជាការហៅឲ្យមានការរើសអើងជាតិសាសន៍ផងដែរ។
ស្របពេលដែលជនជាតិយួនជាច្រើន មករស់នៅលើទឹកដីខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលនៅ ក្នុងនោះ មានជនជាតិយួនមួយចំនួន បានប្រឹងប្តូរឈ្មោះ មកជាឈ្មោះខ្មែរ នេះយើងមិនទាន់ទាំងគិតដល់ពួកគេខំ សង្វាតធ្វើអត្តសញ្ញាណបណ្ណខ្មែរផង ។ ឈ្មោះដែលយួនប្រឹងប្តូរ មកជាខ្មែរនោះ មានដូចជា ប៊ិន មកជា ម៉ាលី(ស្រី), ទីង៉ុក មកជា ធីតា(ស្រី), ភឿង មកជា ពៅ(ស្រី), វ៉ង មកជា ប្រុស(ប្រុស), យួនប្តូរឈ្មោះមកជាខ្មែរទាំងនេះ រស់នៅ ម្ដុំផ្សារចាស់ រាជធានីភ្នំពេញ ។ ចំណែកជនជាតិយួនដទៃទៀត ដែលមករស់នៅលើទឹកដីខ្មែរ បានប្តូរឈ្មោះឲ្យមានជា សំឡេងជាភាសាខ្មែរ ដូចជា ស្រីមុំ, បុប្ផា ជាដើម ដែលរហូតមានបុរសយួនខ្លះ មិនទាន់ស្គាល់វប្បធម៌ខ្មែរច្បាស់លាស់ បានប្តូរឈ្មោះមកជាខ្មែរ ដោយដាក់ឈ្មោះថា បុប្ផាក៏មានដែរ នៅក្នុងសង្គមខ្មែរ ឈ្មោះនេះសម្រាប់ដាក់ឲ្យមនុស្សស្រី ខ្មែរ ។ កាន់តែជាក់ស្តែងទៀត គឺឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ (ឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ) ដែលជាជនជាតិយួនមករស់នៅលើទឹកដីខ្មែរ បានប្តូរឈ្មោះមកជាខ្មែរគឺ ថោង ចំរើន (ប្តី) មានឈ្មោះដើមជាភាសា យួនថា «មិន» និង កែវ សារី (ម្តាយ)មានឈ្មោះដើមជាភាសាយួនថា "ហាយ" ។ ចំណែកកូនប្រុសរបស់ពួកគេ ដាក់ ឈ្មោះជាភាសាខ្មែរ គឺ «ថោង សារ៉ាត់» ។
ដោយឡែក លោកប៉ូលិសខ្មែរម្នាក់បែរជាមានឈ្មោះថា "ស្រី យួន" គឺធ្វើឲ្យមានការចាប់អារម្មណ៍ទាំងមិននឹកស្មានដល់តែម្តងទៅ។ ប៉ុន្តែមិនជាអ្វីទេ ឲ្យតែលោកប៉ូលិសរូបនោះមានឧត្តមគតិ និងទឹកចិត្តស្រឡាញ់ខ្មែរ ថែរក្សាខ្មែរ ការពារខ្មែរទៅបានហើយ៕