ធ្វើ​ដូចម្ដេច ដើម្បី​កុំ​ឲ្យ​ដាច់​ខែ ដាច់ខ្យល់​?

, , Leave a comment

10-6-2015 (1)

​រៀងរាល់​ចុងខែ​បុគ្គលិក​ធ្វើការ​នៅតាម​ស្ថាប័ន​មួយចំនួន តែងតែ​ជួប​បញ្ហា​ចាយ​សល់​ថ្ងៃ ដោយ​ពេលខ្លះ​សុខចិត្តរ​ត់ទៅ​ខ្ចី​គេ និង​សុខចិត្ត​ញ៉ាំ​មី​កំប៉ុង​ជាដើម​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ ៥​ចំណុច​ដែល​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​លោកអ្នក ដែល​អាចជួយ​លោកអ្នក​ក្នុងការ​គ្រប់គ្រង​លុយកាក់ និង​ចាយ​គ្រប់គ្រាន់​ដោយ​មិន​ភ័យខ្លាច ដាច់​ខែ ដាច់ខ្យល់​។​

 

១-​កុំ​ទុក​ឲ្យ​ការយល់ច្រឡំ​រារាំង​អ្នក​
​ដើម្បី​កុំ​ឲ្យ​ការយល់ច្រឡំ​រារាំង​អ្នក​ក្នុងការ​ចាត់ចែង​កញ្ចប់​ថវិកា ដំបូង​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ជាមុនសិន ពោលគឺ​កែប្រែ​ការរស់នៅ​របស់ខ្លួន​ទៅតាម​កញ្ចប់​ថវិកា​ខ្លួន​មាន​។ អ្នក​ត្រូវ​គប្បី​គួរ​ចងចាំ​ថា គួរ​ចំណាយ​ទៅលើ​របស់​ដែល​ចាំបាច់ ពុំគួរ​ចំណាយ​លើ​របស់​ដោយ​គ្រាន់តែ​ចង់បាន​នោះទេ​។​

 

២-​ការធ្វើ​បញ្ជីចំណាយ​ប្រចាំថ្ងៃ​
​ការធ្វើ​បញ្ជីចំណាយ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​បង្កើន​កញ្ចប់​ថវិកា តាមរយៈ​ការសិក្សា​ពី​ចំណាយ​របស់​អ្នកជា​ប្រចាំថ្ងៃ​។ មនុស្ស​ភាគច្រើន​មិនសូវ​យកចិត្តទុកដាក់ ទៅលើ​ការចំណាយ​បន្តិចបន្តួច​របស់ខ្លួន​ថា មិនចាំបាច់ ប៉ុន្តែ​ការធ្វើ​ដូចនេះ​នឹង​ក្លាយជា​បញ្ហា​អ្នក​ក្នុង​រយៈពេល​ណាមួយ​។ មួយវិញទៀត ដើម្បី​បែង​ចែង​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ​អ្នក​គួរ​សាកល្បង​វិធីសាស្ត្រ​ចំណាយ​ប្រចាំ​សប្ដាហ៍ ឧទាហរណ៍ អ្នកមាន​ប្រាក់ខែ​៣០០​ដុល្លារ​ក្នុង​១​ខែ ចែក​នឹង​៤​សប្ដាហ៍ ដោយ​១​សប្ដាហ៍​អ្នកមាន​លុយ​៧៥​ដុល្លារ ដូច្នេះ​អ្នក​អាច​កំណត់​បាន​ហើយ​ថា ក្នុង​មួយ​សប្ដាហ៍​គួរ​ចំណាយ​ប៉ុន្មាន​បាន​គ្រប់ និង​មិន​ចាយ​សល់​ថ្ងៃ​នៅ​ចុងខែ​។​

 

៣-​កុំ​បំបែក​វិធានការ​ថវិកា​
​កុំ​បំបែក​វិធានការ គឺ​អ្នក​មិន​ត្រូ​ចំណាយ​លើស​ចំណូល​ដែល​អ្នក​រកបាន​នោះឡើយ គឺជា​ចំណុច​សំខាន់បំផុត​ដែល​ត្រូវ​ចង់ចាំ​។ បន្ទាប់មក​អ្នក​ត្រូវ​ទូទាត់​ចំណាយ និង​ចំណូល​អ្នក​រៀងរាល់ខែ ប្រសិនបើ​ការទូទាត់​ចំណូល​សុទ្ធ​អ្នក ច្រើនជាង​ចំណាយ​មានន័យថា អ្នក​គ្រប់​គ្រប់​ហិរញ្ញវត្ថុ​អ្នកមាន​ប្រសិទ្ធិភាព​។​

 

៤-​ផ្ដល់នូវ​ការលើកទឹកចិត្ត​ខ្លួន​ឲ្យ​ឯង​
​នេះ​ជា​ចំណុច​ពិសេស​មួយ​បន្ទាប់ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​អ្នកមាន​ប្រសិទ្ធិភាព អ្នក​កុំ​ភ្លេច​ឲ្យ​សោះ ពី​ការថែទាំ​សុខភាព បើ​អ្នក​ឈឺ​នោះ​អ្នក​មិន​ធ្វើការ​បាន​នឹង​នាំ​ឲ្យ​បាត់បង់​ចំណូល​ទាំងស្រុង​។​

 

៥-​ធ្វើ​ចំណាត់ថ្នាក់​នៃ​ការ​សន្សំ​ថវិកា​របស់​អ្នក​
​ការធ្វើ​ចំណាត់​នេះ គឺ​ជួយ​អ្នក​ក្នុងការ​ព្យាករណ៍​ការគ្រប់គ្រង​ចំណូល​ចំណាយ​អ្នក​ពីមួយ​ខែ ទៅមួយ​ខែ ពេលនោះ​អ្នកនឹង​បានដឹងថា តើ​ការចំណាយ​ក្នុង​ខែ​ណា​អ្នកទទួលបាន​ជោគជ័យ​គាប់ប្រសើរ​ជាងគេ​។ បន្ទាប់មក​អ្នកនឹង​បន្ត​អនុវត្ត​ផែនការ​នេះ រហូតដល់​អ្នកមាន​ប្រាក់ចំណូល​សុទ្ធ​ខ្ពស់​ជា​អតិបរមា​៕

10-6-2015

 

Leave a Reply

(*) Required, Your email will not be published