មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ត្រូវ​គ្រឿង​ស្រវឹង​ពង្វក់ស្មារតី បុក​និស្សិត​ច្បាប់​ដេកស្លាប់​នឹង​កន្លែង​

, , Leave a comment

09-6-2015 (1)

​ខេត្ត​ព្រះសីហនុ : បុរស​ម្នាក់​ដែលជា​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើករថយន្ត​ទាំង​ស្ថាន​ភាពស្រវឹង​ជោកជាំ បាន​ទៅបុក​និស្សិត​ច្បាប់​ទាំង​កំរោល​បណ្តាល​ឲ្យ​ស្លាប់​ម្នា​ក់នៅ​កន្លែងកើតហេតុ និង​ម្នាក់​ផ្សេងទៀត​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​វិថី​ឯករាជ្យ ចំណុច​រង្វង់​មូល​រូប​តោ ស្ថិតនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនបង្ក​មានឈ្មោះ អ៊ិន មេត្តា ភេទ​ប្រុស បម្រើ​ផ្នែក​គណនេយ្យ អាយុ ៣៤​ឆ្នាំ បើករថយន្ត​មួយគ្រឿង TOYOTA COROLLA ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5571​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ ពេជ្រ ស្រី​ណុ​ច ភេទ​ស្រី អាយុ ២០​ឆ្នាំ ជា​និ​សិ​ត្ស​ផ្នែក​ច្បាប់ មាន​ទីលំនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត ថែ​ល វ៉ាន់​ណេ​ន ភេទ ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​ច្បាប់ មាន​ទីលំនៅ​ដូចគ្នា បាន​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សេ​តេ​។​

 

​ជុំវិញ​ករណីនេះ មានមតិ​រិះគន់ថា តើ​សមត្ថកិច្ច​មាន​វិធានការ​បែបណា​ចំពោះ​ជនបង្ក​៕

 09-6-2015

 

Leave a Reply

(*) Required, Your email will not be published