SEA Games ៖ ក្រុមបាល់ទាត់ U-23 កម្ពុជា ចាញ់ U-23 ម្ចាស់ផ្ទះសិង្ហបុរី ១-៣ (វីដេអូ)

, , Leave a comment

 

daeabប្រទេសសិង្ហបុរី ៖ កាលពីយប់មិញថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៥ក្រុមបាល់ទាត់ ឈុតតូច ជម្រើស ជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់កម្ពុជា មិនអាចស្វែងរកពិន្ទុបន្ថែម បានទេ ពេល

https://www.youtube.com/watch?v=EQraIDYYZXY

ជួបក្រុម U-23 សិង្ហបុរីជាម្ចាស់ផ្ទះ ដោយបរាជ័យក្នុងលទ្ធផល ១-៣ ពីការប្រកួតលើកទី៣ ប្រចាំពូល A នៃកីឡាថ្នាក់តំបន់អាស៊ាន SEA Games ។

 

សេចក្តីរាយការណ៍ពីបរទេសបានអោយដឹងថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានចាញ់ U-23 សិង្ហបុរី ៣-១ នាការប្រកួតលើកទី៣ក្នុងពូល A យប់មិញនេះ។ ក្រុមម្ចាស់ផ្ទះបានស៊ុត បញ្ចូល ទី២គ្រាប់នាំមុខនៅក្នុងម៉ោងបន្ថែមនៃតង់ទី១ ដោយកីឡាករ SULAIMAN Safirul និងRAMLI Muhammad Faris។ ចូលតង់ទី២ កម្ពុជា អាចវាយបកវិញបានមួយគ្រាប់ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទី៥៧ ប៉ុន្តែត្រូវសិង្ហបុរី បន្ថែម១គ្រាប់ទៀតនៅចុងម៉ោង ដោយកីឡាករ SUHAIMI Mohamad Sahil។ នេះជាបរាជ័យលើកទី២ហើយសម្រាប់កម្ពុជា ពោលគឺបន្ទាប់ ពីចាញ់ឥណ្ឌូណេស៊ី ៦-១ កាលពីថ្ងៃសៅរ៍ និងឈ្នះហ្វីលីពីន ៣-១ ក្នុងប្រកួតដំបូង។ ក្រុមលោក Lee Tae Hoon នឹងត្រូវប្រកួតចុងក្រោយ ទល់នឹងក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែមិថុនា៕

 

ក្នុងសង្គមហ្វេសប៊ូក មានការចាប់អារម្មណ៍ និងរិះគន់ អាជ្ញាកណ្តាលជនជាតិចិនយ៉ាងខ្លាំង ដែលជាកត្តារួមផ្សំអោយកម្ពុជាចាញ់ ព្រោះតែកាត់ក្តីលំអៀងហួសហេតុ៕

 

 

 

CH-00517

 ST-319

 

Leave a Reply

(*) Required, Your email will not be published