នាង Jennifer Lopez ឆ្អែ​ក​ចិត្តនឹង​មិត្ត​ប្រុស​ដែលមាន​សា​ហាយ​ជាមួយ​តារា​ម៉ូ​ដែល​

, , Leave a comment

 09-6-2015 (1)

​នាង Jennifer Lopez ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នាង​ហាក់ដូចជា​នឿយណាយ​ចិត្ត​ជាមួយ​មិត្ត​ប្រុស​របស់​នាង​។ តារាចម្រៀង​អាយុ​៤៤​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​មាន​ស្នេហា​ជាមួយ​តារា​រាំ ពីក្រោយ​ខាង​លោក Casper Smart ។ ពាក្យ​ច​ចាម​រ៉ា​ម​ថ្មីៗ​បាន​ឲ្យ​ដឹងថា Casper បាន​ទៅ​លួច​រួមភេទ​ជាមួយ​តារា​ម៉ូ​ដែល​ល្មោភ​តណ្ហា​ម្នាក់​ដែល​គេ​សុំ​មិន បញ្ចេញ​ឈ្មោះ ហើយ​សេចក្តីរាយការណ៍​បាន​និយាយថា​តារាចំរៀង​នាង Lopez ខឹង​ខ្លាំងណាស់​ចំពោះ​ពាក្យ​ច​ចាម​រ៉ា​ម​នោះ​។​

 

​ប្រភពព័ត៌មាន​បាន​ប្រាប់ថា “​នាង Jennifer កំពុងតែ​នឿយណាយ​ចិត្តខ្លាំង​ណាស់​ហើយ​នាង​លែង​ចង់បាន​ភាព​ស្រើបស្រាល​អ្វី​ទៀតហើយ នឹង​កំពុង​ត្រៀមខ្លួន​ឈានទៅ​មុខជា​និច្ច​។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​លោក Casper ត្រូវបាន​ចោទប្រកាន់ថា​បាន​ទៅ​លួច​រួមរ័ក​ស្នេហា​ជាមួយ​តារា​ម៉ូ​ដែល​នោះ​។​

 

​នាង Jennifer Lopez បច្ចុប្បន្នកំពុង​ត្រៀមខ្លួន ដើម្បី​សម្ដែង​តន្ត្រី​សម្រាប់​មនុស្ស​រាប់ម៉ឺន​នាក់​ទស្សនា​នៅឯ​ស្រុកកំណើត​ទីក្រុង​ញ៉ូ​វ​យ៉​ក​។ ពាក្យ​ច​ចាម​រ៉ា​ម​អំពី​ការ​លួច​ទៅ​រួមភេទ​របស់លោក Casper ដែលជា​សង្សា​របស់​នាង Lopez គឺមាន​ដូច​ពីមុនៗ​ដែល​គ្មាន​ប៉ះពាល់​អ្វី​ដល់​កិច្ចប្រឹងប្រែង​របស់​នាង ដើម្បី​មូលនិធិ Lopez Family Foundation របស់​នាង​។ បន្ទាប់ពី​ទាត់ចោល​មិត្ត​ប្រុស​មក​នាង Jennifer Lopez បាន​វិលត្រឡប់​ទៅ The Bronx វិញ ហើយ​បញ្ហា​តែមួយគត់​សម្រាប់​នាង គឺ​បញ្ហា​មិត្ត​ប្រុស​ដែល​នាង​ចាត់ទុកថា​ជាការ​នឿយហត់​ណាស់​ក្នុង​ជីវិត​។​

 

​នាង Jennifer Lopez បាន​រៀបការ​ចំនួន​៣​លើក​ហើយ​។ នាង​ទើបតែ​លែង​គ្នា​ជាមួយ​ប្តី​ទី​ពីរ​ជា​តារាចម្រៀង​ជាមួយគ្នា​លោក Marc Anthory បន្ទាប់ពី​រួមរស់​ជាមួយគ្នា​បាន​៧​ឆ្នាំ​រួចហើយ​មក​ស្រឡាញ់​តារា​រាំ Casper Smart តែម្តង​៕

09-6-2015

 

Leave a Reply

(*) Required, Your email will not be published