ខេត្តកំពង់ចាម : តាចាស់ល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ ក្រោយនាងពរពោះរហូតដល់៦ខែ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពពីរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យកំណើតថ្មីដឹងថា ជនសង្ស័យមានឈ្មោះ ឡឹង ហម អាយុ៧៧ឆ្នាំ ចំណែកនារីរងគ្រោះ ប.ល.ដ ជាចៅស្រីបង្កើត និងរស់នៅតាំងពីតូចជាមួយជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕