សណ្ឋាគារហ្រី្គនផាលេស ៖ ជនជាតិម៉ាឡេស៊ីម្នាក់ស្លាប់យ៉ាងអាថកំបាំង សមត្ថកិច្ចព្យាយាមបិទបាំងព័ត៌មាន

, , Leave a comment

IMG-20150607-WA0000

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៥ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ បានបាត់បង់ជីវិតនៅក្នុងបន្ទប់លេខ

១០០៥ជាន់ទី១០សណ្ឋាគារមួយដែល មានយីហោ គ្រីនផាលេស ដោយមិនដឹងមូលហេតុ ហើយត្រូវបានម្ចាស់ទីតាំង និងអាជ្ញាធរដែនដីឃុបឃិតគ្នាព្យាយាមបិទបាំងព័ត៌មាន។

 

សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងទៀតថា សណ្ឋាគារហ្គ្រីនផាលេស ដែលជនជាតិម៉ាឡេស៊ីបានស្លាប់នោះគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១កែងផ្លូវលេខ ២៣២  សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

ពាក់ព័ន្ធទៅនឹងការស្លាប់របស់ជនជាតិម៉ាឡេស៊ីរូបនេះមិនត្រូវបាន មន្ត្រីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានដែនដី មួយណាអះអាងពីមូលហេតុ នៃការស្លាប់ជនជាតិម៉ាឡេស៊ីនោះទេ ព្រោះខ្លាចអំណាចម្ចាស់ទីតាំងសណ្ឋាគារមួយនេះ ដោយគេបញ្ជាក់ទៀតថា ម្ចាស់ទីតាំងខាងលើនេះជាមនុស្សម្នាក់ ដែលមានឥទ្ធិពលក្នុងរាជធានីភ្នំពេញ ៕ ដោយ អ្នក មេត្តា

 

Leave a Reply

(*) Required, Your email will not be published