ប្រទេសអាល្លឺម៉ង់ ៖ កាលពីអាធ្រាតយប់មិញ(ម៉ោងនៅកម្ពុជា)ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៥ ក្នុងពហុកីឡាដ្ឋានអូឡាំពិក នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ក្រុមបាល់ទាត់បាសឺឡូន(Barcelone) របស់ប្រទេសអេស្ប៉ាញ ដែលសម្បូរទៅដោយកីឡាករល្បីៗ
បានបំបាក់ក្រុមហ្សូវេនទូស(Juventus)របស់ប្រទេសអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង លទ្ឋផល៣-១ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៥។
តាមពត័មានបរទេសបានអោយដឹងថា នៅនាទីទី៤ កីឡាករ Barcelone ឈ្មោះ Ivan Rakitic បានស៊ុតចុលទី Juventus បានសម្រេច ដែលជាគ្រាប់បាល់ដែលលឿនជាងគេ នៅក្នុងប្រវត្តិនៃការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ របស់ក្រុមបាសឺឡូន។តែនៅនាទី៥៥ក្រុម Juventus បានរកគ្រាប់បាល់បានពិន្ទុស្មើរ ១-១ មកវិញនៅនាទី៥៥ដោយកីឡាករ Alvaro Morata។ប៉ុន្តែចលនាបាល់និងបច្ចេកទេសលេងបាល់ របស់ក្រុម Barcelone រួមផ្សំនឹងកីឡាករល្បីៗរបស់ខ្លួននោះ នៅនាទីទី ៦៨ កីឡាLuis Suarez និងនាទី៩០+៧ ចុងបញ្ចប់ កីឡាករ Neymar បានសម្រេចក្ដីចុងក្រោយ ឲ្យក្រុម Barcelone ដោយរកគ្រាប់បាល់បានមួយគ្រាប់ទៀត សម្រាប់ពិន្ទុ ៣-១។ជ័យជំនះបានធ្វើឲ្យក្រុម Barcelone ទទួលបានពានជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៥ ជាលើកទី៥នៃពានរង្វាន់ UEFA Champions League៕ ដោយ ស្រស់ និការ
