SEA Games ៖ ក្រុមបាល់ទាត់ U-23 កម្ពុជា ចាញ់ U-23 ឥណ្ឌូណេស៊ី ៦-១ (វីដេអូ)

, , Leave a comment

download

ប្រទេសសិង្ហបុរី ៖ កាលពីយប់មិញថ្ងៃទី០៦ខែខមិថុនាឆ្នាំ២០១៥ក្រុមបាល់ទាត់ ឈុតតូចជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់កម្ពុជា មិនអាចស្វែងរកពិន្ទុបន្ថែម

បានទេ ពេលជួបក្រុម U-23 របស់ឥណ្ឌូនេស៊ី ដោយបរាជ័យក្នុងលទ្ធផល ៦-១ ពីការប្រកួតលើកទី២ ប្រចាំពូល A នៃកីឡាថ្នាក់តំបន់អាស៊ាន SEA Games ។ សេចក្តីរាយការណ៍ពីបរទេសបានអោយដឹងថា ក្រុមបាល់ទាត់ U-23 កម្ពុជា បានចាញ់ក្រុម U-23 ឥណ្ឌូណេស៊ី ៦-១ នាការប្រកួតលើកទី២ក្នុងពូលA។គ្រាប់របស់ឥណ្ឌូណេស៊ី ធ្វើបានដោយ កីឡាករ SYAIFULLOH Muchlis (នាទី១២, ៦៨, ៧៤), កីឡាករ NUFIANDANI Ahmad (នាទី៣៧), PEBRIYANTO Wawan នាទី៨៥ និងDARMONO Evan Dimas (នាទី៩០+៣)។ ចំណែក១គ្រាប់របស់កម្ពុជា រកបានដោយប្រធានក្រុម ប្រាក់ មុន្នីឧត្តម ស៊ុតបាល់ប៉េណាល់ទីនៅនាទី៥៦។ការចាញ់លើកនេះ បានធ្វើឲ្យកម្ពុជា ធ្លាក់មកឈរនៅលេខ៤បណ្តោះអាសន្នក្នុងពូល A វិញដោយមាន៣ពិន្ទុក្នុងដៃ ដដែលឆ្លងកាត់២ប្រកួត ស៊ុតបញ្ចូលទីគេ៤គ្រាប់ និងរបូតវិញ៧ គ្រាប់នៅសល់ជំពាក់គ្រាប់ បាល់គេ៣គ្រាប់ ។ ថ្ងៃទី០៨ ខែមិថុនា កម្ពុជាត្រូវជួបជាមួយម្ចាស់ផ្ទះសិង្ហបុរី មុនពេលបញ្ចប់១ប្រកួតចុងក្រោយ ជួបក្រុមកំពូលតារាង មី យ៉ាន់ម៉ា នៅថ្ងៃ ទី១០ មិថុនា ។

11421546_532021303618544_312068853_n ST-324 ST-321

 

 

Leave a Reply

(*) Required, Your email will not be published