រាជធានីភ្នំពេញ : ជាទូទៅកំណកស្ទុះចរាចរណ៍ក្នុងរាជធានីភ្នំពេញ សព្វថ្ងៃបានបង្កភាពស្មុគស្មាញ គ្រប់ដងវិថីសំខាន់ៗនៅក្នុងទីក្រុង។ កត្តានៃភាពកកស្ទុះនេះ បណ្តាលមកពីកំណើននៃយាន្ត និងបើកបរមិនគោរពភ្លើងសញ្ញា និងសញ្ញាចរាចរណ៍តែម្ដង។
បើទោះបីជាមានការចូលរួមពីស្ថាប័នជាតិ ឬក៏ស្ថាប័នឯកជនចុះជួយធ្វើសកម្មភាពមនុស្សធម៌ ដើម្បីអប់រំ និងផ្ដល់នូវព័ត៌មានស្ដីពីការគោរពច្បាប់ចរាចរណ៍យ៉ាង ណាក៏ដោយ ប៉ុន្តែហាក់ទទួលបាននូវផលវិជ្ជមានតិចតួចនៅឡើយ ពីការប្រជ្រៀត និងឈប់លើគំនូសសញ្ញាបែបនេះបានក្លាយទៅជាទម្លាប់អាក្រក់ទៅហើយ។
ចំពោះការមិនគោរពនូវសញ្ញាចរាចរណ៍ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា អ្នកបើកមួយចំនួនមិនគោរពច្បាប់នោះឡើយ ដោយជាពិសេសការឈប់លើគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ និងមិនតែប៉ុណ្ណោះក៏មានអ្នកបើកបរខ្លះឈប់ហួសគំនូស ធ្វើឲ្យអ្នកថ្មើរជើងដែលត្រូវឆ្លងកាត់មានការលំបាក និងមានបារម្ភនៅពេលឆ្លងផ្លូវម្ដងៗ ព្រោះតែភ័យខ្លាចពីអសុវត្ថិភាពនិងខ្លាចមានគ្រោះដល់ អាយុជីវិតខ្លួនឯងផងដែរ។
ដូច្នេះ មានតែស្មារតីចេះភ្ញាក់រឭកនិងការចេះពិចារណា ដោយមានការយោគយល់ របស់អ្នកបើកបរដោយខ្លួនឯងប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរស្ថានភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា មានសុខសុវត្ថិភាពនិងព្រមទាំងមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើង។ ចំពោះអ្នកតើធ្លាប់ប្រព្រឹត្តទង្វើបែបនេះទេ?
ប្រសិនជាមាន សូមកាត់បន្ថយ និង ចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវមានសុជីវធម៌ល្អក្នុងពេលបើកបរទាំងអស់គ្នា!(បំណងល្អពីគេហទំព័រកំណើតថ្មី)