ប្រទេសចិន : ប្រភពពីគេហទំព័ររបស់ប្រទេសអង់គ្លេសមួយឈ្មោះ “mirror.co.uk” បានរាយការណ៍មកថា កាលពីពេលថ្មីៗកន្លងទៅនេះប្រជាជនជាច្រើន នៅក្នុងប្រទេសចិន មានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតអាក្រាតរបស់តារាម៉ូដែល ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនានា ដែលរូបនោះផងដែរ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បេតិកភណ្ឌ និងវប្បធម៌ របស់ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា រូបភាពនោះ គឺបង្ហាញពីនារីម៉ូដែលដែលគ្មានសម្លៀកបំពាក់ នឹងបានបង្ហាញ សូម្បីតែកេរ្តិ៍ខ្មាសរបស់ខ្លួន ហើយអង្គុយ និងដាក់ជើងមិនសមរម្យ លើវត្ថុបុរាណដែលមាននៅជុំវិញ តំបន់ហាមឃាត់ របស់ប្រទេសចិន ដូចជា កន្លែងប្រវត្តិសាស្ត្រ រាជវាំងរបស់ស្តេចអធិរាជ សារមន្ទីរជាតិ ជាដើម ទីកន្លែងទាំងនោះជាកន្លែងដែលមានភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក ទាំងចាស់ក្មេង ចូលមកទស្សនា៕