រថយន្ដដឹកឈើលោតឆត័្រ របស់ឧកញ៉ា ឆាយ ជ្រាយ កំពូលល្បិច១០០ជំពូក កម្លាំងចម្រុះស្ទាក់ចាប់នៅស្រុកព្រែកប្រសព្វ

, , Leave a comment

BTV-Chhay_Chreay

 

 

ខេត្ដក្រចេះ ៖ នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៥ រថយន្ដយីឌុបមួយគ្រឿង ផ្ទុកឈើពេញ ប្រៀបជារបស់ ឧកញ៉ា ឆាយ ជ្រាយ ត្រូវបានសមត្ថកិច្ច និងមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបដោយមានការដឹកនាំ

 ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដក្រចេះ  បន្ទាប់ពីសង្ស័យ ថា រថយន្ដខាងលើនេះ ដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចកំពង់ផែ កំពង់គឆ្លូង ស្ថិតក្នុង ភូមិកំពង់គ ឃុំ-ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។

 

សមត្ថកិច្ចបានបង្ហើបថា ឧកញ៉ា ឆាយ ជ្រាយ គឺជាឈ្មួញរកស៊ីឈើល្មើសច្បាប់ក្នុងទ្រង់ទ្រាយ ធំ នៅតំបន់ព្រំប្រទល់ខេត្ដ កំពង់ធំ ខេត្ដក្រចេះ និងខេត្ដកំពង់ចាមនិងជា ឧកញ៉ា កំពូលអ្នករកស៊ីដឹកឈើ លោតឆត្រ និងមានជំនាញ បោកប្រាស់ ភូតកុហក់ ១០០ជំពូក ។ បើតាមអ្នករកស៊ីឈើខ្លះឲ្យដឹងថាឧកញ៉ា ឆាយ ជ្រាយ ទទួលបានសិទ្ធិប្រមូលទិញឈើខុសច្បាប់នៅក្នុងតំបន់ព្រៃទ្បង់និង ដឹកជញ្ជូនឈើ រាល់ ថ្ងៃ គឺបានចាត់ចែងបង់ប្រាក់ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នុងនោះ សូម្បីតែខាងរដ្ឋបាលព្រៃឈើរបស់លោក ឆេង គឹមសុន ក៏ត្រូវបានឧកញ៉ា ដ៏មានឥទ្ធិពលក្នុងជំនួញឈើខុសច្បាប់នេះអះអាងថាបានចាត់ចែងរួចជាស្រេចហើយដែរ ជាពិសេស គឺលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ គឺជាអ្នកឃុបឃិត និង ជាអ្នកបើកដៃឲ្យឈ្មួញទាំងពីរនាក់ខាងលើនេះចូលមកប្រមូលទិញ ឈើនិ ដឹកជញ្ជូនឈើចេញពីព្រៃទ្បង់នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ គ្មាន ញញើតអ្វីទាំងអស់។

 

សមត្ថកិច្ចដែលចុះបង្ក្រាបបានបង្ហើបបន្តថា ការបង្ក្រាបឈើរបស់ឧកញ៉ា ឆាយ ជ្រាយ នាពេលនេះ មិនមែនជាសកម្មភាព ល្មើសច្បាប់ជាលើកទី១នោះទេ ឧកញ៉ា ឆាយ ជ្រាយ នៅតែមិនរាងចាលចំពោះ បទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់រហូត ដល់សមត្ថកិច្ចឱ្យឈ្មោះថា ឧកញ៉ាកំពូល ល្បិច លោតឆត្រ និងមានជំនាញ បោកប្រាស់ ភូតកុហក់ ១០០ជំពូក និងមិនបោះបង់ បទល្មើសនោះទេព្រោះសហការល្អជាមួយសមត្ថកិច្ចពុករលួយដែលលាបាតដៃទទួលប្រាក់ពីឧកញ៉ា ឆាយ ជ្រាយ ឧកញ៉ាកំពូលល្បិច ៕

 

 

 

Leave a Reply

(*) Required, Your email will not be published