រាជធានីភ្នំពេញ : ទំព័របណ្តាញសង្គមហ្វេសប៊ុក (Page Facebook)មួយ ឈ្មោះ Sell Body-cambodiagirl បានយករូបក្មេងស្រីសិស្សសាលា និងតារាចម្រៀង ស្រីវ័យក្មេងស្រស់ៗស្អាត មកបង្ហោះលើ Page Facebook របស់ខ្លួន ថែមទាំងប្រកាសលក់ខ្លួនទៀតផង។
តាមរយៈ Page Facebook មួយនេះ គេសង្កេតមើលឃើញថា មានសុទ្ធតែរូបក្មេងស្រី វ័យក្មេងស្រស់ៗស្អាត ដែលមានឯកសណ្ឋានជាសិស្សសាលា។ មិនតែប៉ុណ្ណោះ គេក៏បានឃើញរូបរបស់តារាចម្រៀងស្រីវ័យក្មេងរបស់ខ្មែរនៅក្នុងPageមួយនេះផងដែរ។ តែទោះជាយ៉ាងណានោះ គេមិនទាន់ដឹងថា Page Facebook ដែលមានឈ្មោះ Sell Body-cambodiagirl នេះ ចេះតែយករូបរបស់គេមកដាក់ ឬមួយយ៉ាងណានោះទេ។
តែបើសិនជា Page នេះ យករូបរបស់គេមកដាក់ ហើយប្រព្រឹត្តិបែបនេះមែន គឺពិតណាស់អ្នក ដែលប្រើប្រាស់ Page មួយនេះនិងអាចប្រឈមចំពោះមុខច្បាប់ ប្រសិនបើជាម្ចាស់រូបបានឃើញហើយដាក់ពាក្យប្តឹងនោះ។ នេះជាអំពើមួយដែលខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រព្រឹត្តិអំពើរបែបនេះ អាចខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសក្រុមគ្រួសារ របស់ម្ចាស់រូបផងដែរ៕