រាជធានីភ្នំពេញ : មួយរយ:ចុងក្រោយមកនេះគេបានកត់សម្គាល់ឃើញថា មានតារាស្រីមួយចំនួនបានប្រើប្រាស់បណ្តាញ សង្គមហ្វ៊េសប៊ុកក្នុងការឡង់សេ( ផ្សាយពាណិជ្ជកម្ម) សម្រស់របស់ពួកគេតាមរយ:ឈុតសិចស៊ី ដោយពុំខ្វល់ពីមតិរិះគន់ ដែលលើកឡើងថា “ជាទង្វើចង់ឲ្យគេចាប់អារម្មណ៍មកលើខ្លួនទាំងឥតអៀនខ្មាស់នោះឡើយ“។
បើទោះជាកន្លងមកមានការព្រមានពីសំណាកក្រសួងវប្បធម៌ និងវិចិត្រសិល្ប:យ៉ាងចាស់ដៃទៅលើតារាសិល្ប:មួយចំនួនដែលស្លៀកពាក់សិចស៊ីដូចជាគំរូកញ្ញា ឆៃ លីដាឡែន ជាដើមក្តី តែគេនៅកត់សម្គាល់ឃើញថា រូបភាពសិចស៊ីរបស់តារាស្រីផ្សេងទៀត នៅតែបង្ហោះក្នុងហ្វេសប៊ុក។
ជុំវិញរឿងនេះកញ្ញា លី ឡាវីន បានបញ្ជាក់ជំហរថា ខ្ញុំគ្មានបំណងបង្ហោះរូបភាពទាំងនោះឲ្យមហាជនបានឃើញទេ។ ចំពោះរូបថតទាំងនោះខ្ញុំព្យាយាមបិទបាំងណាស់ ប៉ុន្តែវានៅតែចេញមកទាល់តែបាន។ លី ឡាវីន បានបន្ថែមថា ចំពោះរូបភាពដែលខ្ញុំស្លៀកឈុតម៉ៃយូពណ៌ក្រហមនោះ គឺខ្ញុំបានបង្ហោះយូរឆ្នាំមកហើយ បន្ទាប់ពីថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយឆ្នាំ២០០៩មកម្ល៉េះ ។ ពេលដែលបង្ហោះនោះ ខ្ញុំទើបតែប្រឡូកចូលក្នុងសិល្ប:បានរយ:ពេលខ្លីប៉ុណ្ណោះ ទើបខ្ញុំមិនបានគិតវែងឆ្ងាយហើយម្យ៉ាងខ្ញុំគិតថា ប្រហែលជាគ្មានអ្នកស្គាល់ខ្ញុំដែរ។ ប៉ុន្តែពុំនឹកស្មានសោះថា ពេលខ្ញុំចាប់ផ្តើមគេស្គាល់ច្រើនភ្លាមមានគេលើកយករូបភាពទាំងនោះយកមកនិយាយតែម្តង។
ដោយឡែកទាក់ទងនឹងរូបភាពថ្មីៗ ដែលខ្ញុំទើបតែបង្ហោះក្នុងប្រព័ន្ធហ្វេសប៊ុក ដែលស្ទើរតែចេញសុដន់នោះខ្ញុំគិតថា មានជនខិលខូចបានយករូបភាពរបស់ខ្ញំបកាត់តបន្ថែម ដើម្បីឲ្យឃើញទម្រង់សុដន់ធ្លាក់ចុះខ្លាំង ដែលមើលទៅស្ទើរតែចេញទាំងអស់មែន។ ដោយសារតែរឿងនេះហើយ បានធ្វើឲ្យខ្ញុំរារែកចិត្តចង់ផ្អាកពីការងារសិល្ប: មួយរយ:សិន ដើម្បីឲ្យបានស្ងប់ស្ងាត់ឡើងវិញ។ ម្យ៉ាងអ្នកផ្ទះរបស់ខ្ញុំគាត់ឃើញរូបបែបនេះ គឺពួកគាត់មិនចូលចិត្តទេ ជាពិសេសម៉ាក់របស់ខ្ញុំតែម្តង។ តែទោះជាយ៉ាងណាការថតរូបសិចស៊ីខ្ញុំនៅតែមានខ្លះ គ្រាន់តែខ្ញុំមិនធ្វើឲ្យហួសហេតុពេក រហូលដល់ថ្នាក់ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ព្រមាននោះឡើយ៕