យុវវ័យ​ដែល​ចូលចិត្ត​ផឹកស៊ី​ច្រើន​ហួសហេតុ​ពេក អាច​ប៉ះពាល់​ដល់​ការចងចាំ

, , Leave a comment

​ការដែល​មមាញឹក​នឹង​ការផឹកស៊ី​ច្រើនពេក​ប្រហែលជា​មានការ​ប៉ះពាល់​ទៅដល់​ការរីកចម្រើន​នៃ​ខួរក្បាល​របស់​យុវវ័យ​។ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា អារម្មណ៍​ឈឺ​ធ្ងន់​ក្បាល​ក្រោយពី​ការផឹក​ស្រវឹង​រយៈពេល​យូរ​ធ្វើ​ឲ្យ​មានការ ខូចខាត​នូវ​ទំហំ​នៃ​ការចងចាំ​របស់​យុវវ័យ​។ ជាពិសេស​មនុស្ស​ស្រី​ច្រើនតែ​ងាយ​នឹង​ទទួល​នូវ​បញ្ហា​មួយ​នេះ​។​

 

​ទំហំ​នៃ​ការចងចាំ​គឺជា​សមត្ថភាព​នៃ​ការកត់សម្គាល់​នូវ​អ្វីៗ​ដែល​នៅ ជុំវិញខ្លួន​អ្នក​ក ។ ការចងចាំ​នឹងធ្វើ​ការ​ជាមួយ​ព័ត៌មាន​ទាំងអស់នេះ​តាមរយៈ​ការបង្កើត​នូវ គម្រោង​អ្វីមួយ​ដូចជា ការប្រើប្រាស់​ផែនទី ឬ​ការបើក​រថយន្ដ​។ ការសិក្សា​របស់​យើង​បាន​រកឃើញថា យុវតី​ដែលជា​មនុស្ស​ចូលចិត្ត​ផឹកស្រា​ច្រើន​ធ្វើ​ឲ្យ​ផ្នែក​ជាច្រើន​ក្នុង ខួរក្បាល​មិនសូវមាន​សកម្មភាព​ដូច​យុវតី​ណា​ដែល​មិន​ផឹកស្រា​នោះទេ នៅពេលដែល​ពួកគេ​កំពុងតែ​បង្កើត​នូវ​គម្រោង​ដូចគ្នា​មួយ​។ សកម្មភាព​ខុសគ្នា​ទាំងនេះ​ដែល​កើតឡើង​នៅក្នុង​ខួរក្បាល​មានការ​ទាក់ទង​គ្នា ក្នុងការ​សម្ដែង​នូវ​អាកប្បកិរិយា​ដែល​មិនល្អ​ទៅលើ​ការយកចិត្តទុកដាក់ និង​សមត្ថភាព​នៃ​ការចងចាំ​។ នេះ​ជា​សម្ដី​របស់​អ្នកស្រាវជ្រាវ Susan F.Tapert ប្រធាន​ផ្នែក​ចិត្តវិជ្ជា នៅឯ​ប្រព័ន្ធ​ថែទាំ​សុខភាព VA San Diego ដែល​បានធ្វើ​ការចុះផ្សាយ​ប្រាប់​ដល់​សារព័ត៌មាន​។​

 

​លោក  Tapert បាន​បន្ថែមទៀតថា ថ្វីបើ​មនុស្ស​វ័យ​ជំទង់​ដែលមាន​ការលូតលាស់​ខាង​សរីរាង្គកាយ​ក៏ពិតមែន​តែ ខួរក្បាល​របស់​ពួកគេ​នៅតែ​បន្ដ​នូវ​ការរីកចម្រើន និង​ធំធាត់​ជាពិសេស​ខួរក្បាល​ខាងមុខ ដែលមាន​ការទាក់ទង​គ្នា​នឹង​កម្រិត​នៃ​ការគិត​ដ៏​ខ្ពង់ខ្ពស់​ដូចជា ការបង្កើត​គម្រោង និង​ការចាត់ចែង​រៀបចំ​។​

 

​ការដែល​ស្ថិតក្នុង​វ័យ​ជំទង់ កាលណា​ដែល​ពួកគេ​ទទួលទាន​ស្រា​ច្រើនពេក​អាចធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កោសិកា ខួរក្បាល​របស់​អ្នក​លូតលាស់​ជាពិសេស​ខួរក្បាល​នៅ​តំបន់​ខាងមុខ​ដែល​អាច នឹងត្រូវ​ប៉ះពាល់​ទៅលើ​សមត្ថភាព​របស់​យុវវ័យ​ក្នុងការ​អនុវត្តន៍​នៅក្នុង សាលារៀន និង​ការធ្វើ​កីឡា​ហើយ​ការប៉ះពាល់​អាច​នឹង​បន្ដ​រយៈពេល​យូរ​រហូតដល់​ច្រើន​ខែ​ឯណោះ​៕

 04-6-2015

04-6-2015 (1)

 

Leave a Reply

(*) Required, Your email will not be published