SEA Games ក្រុមបាល់ទាត់កម្ពុជាឈ្នះក្រុមហ្វីលីពីន ៣-១ (វីដេអូ)

, , Leave a comment

hour-00094

សិង្ហបុរី ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ពិតជាធ្វើបានល្អមែន ដោយសហការគ្នាយ៉ាងល្អ យកឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល

៣-១កាលពីនៅវេលាម៉ោង យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជំនួបសន្សំពិន្ទុប្រចាំ ពូល A លើកដំបូងនៃព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ។មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាបានអោយដឹងពីសិង្ហបុរីថា៖ក្រុមបាល់ទាត់ ឈុតតូចយុវជនអាយុក្រោម២៣ឆ្នាំ របស់កម្ពុជា(U-23) បាននាំយកនូវមោទនភាព ថ្មីជូន កម្ពុជា ដោយរកបាន ៣ពិន្ទុ ពីការប្រកួតលើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ក្រោយពីបំបាក់គូប្រជែងU-23 ហ្វីលីពីន ៣-១ ពីការប្រកួតសន្សំពិន្ទុពីក្នុងពូល A។គ្រាប់បាល់បំប៉ោងសំណាញ់ចំនួន ៣របស់កម្ពុជា យកឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល ៣-១ ដែលរកបានគ្រាប់ទី១ ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី ២៩, គ្រាប់ទី២ ដោយកីឡាករ កែវ សុខផេង នៅនាទី ៤២ និងគ្រាប់ទី៣ ដោយកីឡាករ ចាន់ វឌ្ឍនាការ នៅនាទី៨០ ខណៈហ្វីលីពីនរកបាន១គ្រាប់នៅនាទី ៥៣។ លទ្ធផលនេះ នាំឲ្យកម្ពុជារកបាន៣ពិន្ទុ នៃប្រចាំពូល A នៃព្រឹត្តិការណ៍ SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី។៣ប្រកួតបន្តទៀត កម្ពុជា ត្រូវជួបជាមួយឥណ្ឌូនេស៊ី ថ្ងៃទី០៦ មិថុនា, ថ្ងៃទី០៨ មិថុនា ជួបម្ចាស់ផ្ទះសិង្ហបុរី និង ថ្ងៃទី១០ មិថុនា ចុងក្រោយជួបក្រុមខ្លាំងមីយ៉ាន់ម៉ា។ជាមួយនឹងការធ្វើបានល្អដោយឈ្នះ១ប្រកួតនេះ គឺក្រុមកីឡាករបាល់ទាត់ កម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០០០ដុល្លារពីសហព័ន្ធបាល់ទាត់ និង២០០០ដុល្លារទៀតពីក្រុមហ៊ុន ស្រាបៀរអង្គរ ៕

 

 

 

Leave a Reply

(*) Required, Your email will not be published