រាជធានីភ្នំពេញ : «ផ្តាំទៅអាជំនោផងថា ខ្ញុំថ្លៃជាងឯង ព្រោះពូជខ្ញុំអត់ដែលត្រូវបានស្រីទាត់ក្បាលចោល ព្រោះគ្មានសមត្ថភាពចិញ្ចឹមគេនោះទេ….ពូជខ្ញុំមិនដែលមាន ប្រវត្តិនិយាយមិនឈ្នះគេ ហើយ Block គេចោលនោះទេ។ អា ជំនោ អើយបើឯងគ្រាន់បើ មិនមែនត្រូវស្រីទាត់ក្បាលហែង(ឯង)ចោលដូច បាល់ទេ….ហែងនេះធ្វើឲ្យខូចឈ្មោះ ប្រុសគេឯង អស់ហើយ..»។ អត្ថន័យពាក្យពេចន៍ជេរប្រមាថធ្ងន់ៗខាងលើនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយឈ្មោះ “គឹមឈី ញញឹម” ដោយធ្វើការរិះគន់លោក សុខ ជំនោ ដែលជាកវីនិពន្ធបទចម្រៀងល្បីឈ្មោះ នៅក្នុងផលិតកម្មហង្សមាស។
ស្រដៀងគ្នានេះដែរក្នុងខ្លឹមសារដដែលនេះ បានសរសេរទៀតថា «បងស្រីម្នាក់នោះ គិតត្រូវហើយ ដែលមិនដើររួមផ្លូវជាមួយមនុស្សដូចហែងនោះ…អាអាចម៌អាសំរាម…ហែងស្អប់យូនណាស់ តែបទចម្រៀង ហែងលួចពីយួន មកកាឡៃឲ្យអ្នកចម្រៀងខ្មែរច្រៀងធ្វើអី????? អាខួក្បាលអាចម៌ អាខ្យល់..» ។
យ៉ាងណាមិញ បន្ទាប់ពីរងនូវពាក្យសម្តីរិះគន់ និង ជេរប្រមាថ ទៅលើអ្នកនិពន្ធ សុខ ជំនោ ដោយមិនសំ ចៃមាត់ពីសំណាក់ម្ចាស់ Acount ខាងលើនេះភ្លាមៗនោះ គេក៏សង្កេតឃើញអ្នកនិពន្ធ រូបនេះហាក់មានការក្តៅក្រហាយខ្លាំង នៅក្នុងចិត្ត ព្រោះតែទទួលយកមិនបាននូវពាក្យសម្តី អសុរោះទាំងនេះរួច លោកក៏បានចេញ មុខសរសេរសារតបទៅវិញយ៉ាងខ្លីថា «ភាពថ្លៃថ្នូរពិតប្រាកដ របស់មនុស្ស លើការពិត គឺគោរព ឪពុក គោរពម្តាយដែលជាអ្នកមានគុណ ដោយប្រើឈ្មោះពិតរូបពិត..»។
ទោះបីជាយ៉ាងណាក៏ដោយគេពុំបានដឹងទេថា តើអ្នកនិពន្ធ សុខ ជំនោ ជាមួយនឹងបុរសម្ចាស់ Acount ឈ្មោះ «គឹមឈី ញញឹម» ម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នាកាលពីមុននោះឡើយ ទើបរហូតឈានដល់មាន ការសរសេរសាររិះគន់ និងជេប្រមាថធ្ងន់ៗ លើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈបែបនេះ។
សូមបញ្ជាក់ថា លោក សុខ ជំនោ ធ្លាប់មានប្រវត្តិស្នេហាជូរចត់ជាមួយនឹងតារាចម្រៀងល្បីឈ្មោះ គឺ កញ្ញា សុគន្ធ នីសា រហូតរស់នៅក្រោមដំបូលផ្ទះតែមួយទាំងទាន់ចូលរោងការ។ ប៉ុន្តែចំណងស្នេហ៍មួយនេះត្រូវប្រះបែកដោយគ្មានថ្ងៃអាចផ្សះផ្សារបានរហូតឈានដល់ សុគន្ធ នីសា សម្រេចចិត្តដើរចេញពី សុខ ជំនោ ក្រោមហេតុផលថា រួមរស់មិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែគេមិនបានដឹងហេតុនៃជម្លោះដ៏ស៊ីជម្រៅ ក្នុងរឿងស្នេហារវាងលោក សុខ ជំនោ និងកញ្ញា សុគន្ធ នីតា ដល់ថ្នាក់បែកចាន បែកឆ្នាំងគ្នានោះឡើយ៕