ខេត្តកំពង់ឆ្នាំង : បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលដែលប្រើប្រាស់អំពើហឹង្សាប្រពន្ធកូនខ្ចី ទើបបាន១ខែ ៧ថ្ងៃ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិ អ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបង្កមានឈ្មោះ ឃ្លោក ចិត្ត អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកស្ត្រីជាប្រពន្ឋមានឈ្មោះជុំ ធី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បានមករស់នៅស្រុកខាងប្តី នាងទើបតែសម្រាលកូនស្រីអាយុ១ខែ៧ថ្ងៃប៉ុណ្ណោះ។ ក្រោយកើតមានហិង្សាប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចមកអន្តរាគមន៍។
ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានដឹកទៅកាន់មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច តែដោយរបួសធ្ងន់ធ្ងរទើបគ្រូពេទ្យ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងហើយបញ្ជូនខ្លួន ទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី តាមផ្លូវច្បាប់៕