រាជធានីភ្នំពេញ : កន្លងទៅថ្មីៗនេះគណនីមួយឈ្មោះ Oun Chorvy បានធ្វើឲ្យអ្នកលេងបណ្ហាញសង្គមព្រឺក្បាល ដោយបានប្រកាសលក់ខ្លួនរួមភេទ។ ស្ត្រីដែលប្រកាសលក់ខ្លួនតាមបណ្តាញសង្គមនេះបានបញ្ជាក់ឲ្យដឹងថា នាងប្រើប្រាស់ឈ្មោះ Oun Chorvy បានប្រកាសថា នាងមានបំណងលក់ខ្លួនរួមភេទក្នុងមួយយប់តម្លៃ៣០ដុល្លារអាមេរិក ហើយនាងចេះប្រើក្បាច់រួមភេទអ្វីក៏បាន ដែលការទំនាក់ទំនងតាមទូរស័ព្ទ010806970។
សេចក្តីប្រកាសលក់ខ្លួនរួមភេទរបស់ស្ត្រីរូបនេះតាមប្រព័ន្ធ Internet បានធ្វើឲ្យមជ្ឈដ្ឋាននានា ជាពិសេសអ្នកតាមដានព័ត៌មានតាមបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងក៏បានសំណូមពរឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់លាស់ផង ពីព្រោះការប្រកាសលក់ខ្លួនរបស់ស្ត្រី គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងសីលធម៌ថ្លៃថ្នូររបស់ជាតិទាំងមូល៕