ក្រោយពី​ចរាចរ​តម្លៃ​គ្នា​មិនត្រូវ មន្ត្រី​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ប្រើ​យុទ្ធសាស្ត្រ​សាង​ស្នាដៃ ប្តូរ​នឹង​ថ្លៃ​លាភសក្ការៈ​

, , Leave a comment

​ខេត្ត​ន្ទា​យ​មានជ័យ : មាន​សេចក្តីរាយការណ៍​មក​ថា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អូរជ្រៅ​តាម​បន្ទាត់ ព្រំដែន​កម្ពុជា​-​ថៃ​បទល្មើស​រត់ពន្ធ កើតមាន​ពេញបន្ទុក​ក្នុងនោះ​ចំពោះ ការនាំ​ចូល​នូវ​ផលិតផល​បក្សី គឺ​កើតមាន​ជា​ហូរហែរ​ជា​រៀងរាល់​យប់​ដូច ជា​តាម​ច្រករបៀង​អូរ​បី​ជាន់​ជាដើម គឺ​ទ្រង់ទ្រាយ​ធំ តែ​មិនដែល​មានការ​ទប់ ឬ​ចាប់​ម្តងណា​ឡើយ គ្រាន់​តែមាន​សម្រួល​ដល់​ការ​ចរាចរ​របស់​ឈ្មួញ​ឲ្យ​រលូន​។​

 

​តែ​ផ្ទុយទៅវិញ​សត្វ​ទារ​ស់​ជាង​៤០០០​ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ធ្វើការ​ចាប់​ឃាត់​បាន​កាលពី​ពេលយប់​ថ្ងៃទី​២ ខែមិថុនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបំបែក ចូលទៅ​តំបន់​មួយ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ​។​

 

​ជុំវិញ​ការចាប់​នេះ​មានមតិ​រិះគន់​បាន​និយាយថា វា​ទំនង​មកពី​កូនចៅ​ស៊ីដាច់​មេ ទើប​ឈានដល់​ការចាប់​ដើម្បី​យក​ស្នាដៃ​ជូន​មេ​ថា បាន​រឹតបណ្តឹង​ការនាំ​ចូល​ផលិតផល​បក្សី​ពី​ប្រទេសជិតខាង​បានល្អ​។​

 

​លោក ហ៊ុយ ទូច នាយការិយាល័យ​ផលិតកម្ម បសុព្យាបាល ខេត្តបន្ទាយមានជ័យ រៀបរាប់ថា ការឃាត់​ចាប់​ទា​រស់​ប្រមាណ​ជាង​បួន​ពាន់​ក្បាល​នេះ គឺ​នាំ​ទៅកាន់​ការិយាល័យ ខេត្ត និង​ធ្វើ​កំណត់ហេតុ តាម​នីតិវិធី នឹង​យក​សំណាក​វិភាគ​ផ្ញើ​ទៅ នាយកដ្ឋាន ដើម្បី​ធ្វើ​វិ​និ​ច្ឆ័​យ័​សុខភាព​នៃ​សត្វ​។ លោក​បន្តទៀតថា ម្ចាស់​ទារ​មានឈ្មោះ ពៅ កុយ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ធំ ជា​ថៅកែ​លួច​នាំចូល​សត្វ​ទា តាម​ច្រករបៀង​ឬ​ស្សី ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្វាយចេក ជា​ញឹក​ញ៉ាប់​និយាយ​រួម គឺ​លោតឆ័ត្រ​ច្រើនដង​។​

 

​ចំណែក​លោក ពៅ កុយ បានបង្ហាញ​ជំហរ​ថា ការនាំ​ចូល​សត្វ​ទា​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​បាន គឺ​លោក​បាន​បង់លុយ ឲ្យ​ទៅគ្រប់​ជំនាញ​ដែល​ឈរជើង​នៅ​ច្រកចេញ និង​នៅតាម​ដងផ្លូវ​ក្នុងនោះ ក៏មាន​ការប្រកាស និង​បង់​តាម​ទូរ​សព្ទ័​ជាមុន​ផងដែរ មុននឹង​រថយន្ត​ដឹក​ទា​របស់លោក ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ហើយ​បើ​គ្មាន​ការបង់​នោះទេ មិនអាច​នាំចូល​បានឡើយ​៕

03-6-2015 (2) 03-6-2015 03-6-2015 (1)

 

Leave a Reply

(*) Required, Your email will not be published