តើ​ពន្លឺ​ខ្លាំងពេក​នៅពេល​យប់​អាចធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាងដូចម្ដេច​?

, , Leave a comment

​ពន្លឺ​សិប្ប​និមិត្ត (​ពន្លឺ​មិនមែន​ពី​ធម្មជាតិ​) បាន​កែប្រែ​ពូជសាសន៍​របស់​មនុស្ស​ដែល​រស់នៅក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ឬក៏​ច្រើនជាង​នេះ​យ៉ាងដូចម្ដេច​? គេ​ប៉ាន់​ស្មានថា នៅ​ចន្លោះ​ឆ្នាំ​១៩៥០ និង​ឆ្នាំ​២០០០ ការបង្ហាញ​ខ្លួន​នៅមុខ​ពន្លឺ​សិប្ប​និមិត្ត​នៅ​ប្រទេស​អង់គ្លេស​បាន​កើនឡើង​៤​ដង​។​

 

​សូម្បីតែ​អ្នក​ដែល​មិនបាន​ប្ដូរ​វេន​ធ្វើការ​នៅពេល​យប់​ក៏​ស្ទើរតែ​មិនអាច​ចៀសវាង​បាន​នូវ​ការ​ចាំង​ភ្នែក​នៅពេល​យប់​ពី​ចង្កៀង​បំភ្លឺ​នៅតាម​ដងផ្លូវ ពន្លឺភ្លើង​រថយន្ដ ពន្លឺ​ចេញពី​ទូរទស្សន៍ អំពូល កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​នោះដែរ​។​

 

​ឥឡូវនេះ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ការបង្ហាញ​ខ្លួន​ជាប់​ជាប្រចាំ​ចំពោះ​ពន្លឺ​នៅពេល​ងងឹត​នោះបាន​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ការកសាង​រាងកាយ​យើង​។ ពន្លឺ​សិប្ប​និមិត្ត​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​នូវ Melatonin ជា​អរ​ម៉ូ​ន​ម្យ៉ាង​ដែល​បញ្ចេញ​នៅពេល​មាន​ភាព​ងងឹត និង​បាន​ឡើងដល់​កម្រិត​កំពូល​ក្នុង​វេលា​សមស្រប​មួយ​។​

 

​នៅក្នុង​អំឡុងពេល​ថ្ងៃ​ការបង្ហាញ​ខ្លួន​ចំពោះ​ពន្លឺព្រះអាទិត្យ​វា​ធ្វើ​ឲ្យ​ចលនា​ផ្លូវ​សរសៃប្រសាទ​ពី​ជាលិកា​គ្រាប់ភ្នែក​( Retina) ទៅកាន់​តំបន់​មួយ​ក្នុង​ខួរក្បាល​ដែល​ហៅថា Hypothalamus ដែលជា​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​រាងកាយ​។ សញ្ញា​ដែល​ចូល​មកជួយ​ត្រួតពិនិត្យ​អរ​ម៉ូ​ន​សីតុណ្ហភាព​រាងកាយ និង​មុខងារ​ផ្សេងទៀត​ដែល​ដើរតួ​ក្នុង​ការធ្វើ​ឲ្យ​យើង​ងងុយដេក ឬក៏​ដេក​មិន​លក់​។ នៅពេលដែល​តំបន់​នេះ​ទទួល​សញ្ញា​ពី​ភ្នែក​ថា ពេល​ថ្ងៃ​បាន​ភ្លឺ​ហើយ​នោះ​វា​បាន​បញ្ឈប់​នូវ​ការបញ្ចេញ Melatonin ពី​ក្រពេញ Joiner នៅពេល​ព្រះអាទិត្យ​លេចឡើង​នោះ​វា​បាន​ប្រាប់​ក្រពេញ Joiner ដើម្បី​ឲ្យ​បញ្ចេញ​អរ​ម៉ូ​ន​នេះ​ម្ដងទៀត​។​

 

​ទន្ទឹមនឹង​ការបង្កើត​ភាព​ងងុយដេក​នោះ​អរ​ម៉ូ​ន Melatonin មាន​តួនាទី​សំខាន់​ផ្សេងទៀត​រួមទាំង​ការរក្សា​សម្ព​ធ​ឈាម​ឲ្យ​មាន​សុខ​ភាពល្អ​ផងដែរ​។ សាស្ដ្រាចារ្យ Jim Horne អតីត​ប្រធាន​នៃ​ការស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Loughborough បាន​និយាយថា ពន្លឺ​ចាំង​នៅពេល​ដេក​បាន​កម្ចាត់​ចោល​អរ​ម៉ូ​ន  Melatonin ដូច្នេះ​វា​នឹង​ពន្យារពេល​នៅ​ការ​ដេក និង​ប៉ះពាល់​ដល់ពេល​វិវត្តន៍​រាងកាយ​។​

 

​ការពន្យារពេល​ឬ​ការ​ដេក​មិន​លក់បាន​បង្កើន​ឲ្យ​មាន​គ្រោះថ្នាក់​ជំងឺ​គាំងបេះដូង​រហូតដល់​៥០​ភាគរយ និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​១៥​ភាគរយ​៕

article-2577824-1C2D266B00000578-36_634x499

 

 

Leave a Reply

(*) Required, Your email will not be published