រឿង​ស្នេហាធ្វើ​ឲ្យ អាង សុនី​តា ថ្ងូរ​រហូត​

, , Leave a comment

​រាជធានី​ភ្នំពេញ : អតីត​តារា​ឯក​ប្រ៊ី​ត​ស្តុ​ន​ចំណាត់ថ្នាក់​លេខ​៣ នាង អាង សុនី​តា បាន​និយាយថា រឿង​ស្នេហា​នាង​មិនទាន់​និយាយ​ពេលនេះ​ទេ ព្រោះ​មេរៀន​ស្នេហា​បែកបាក់​កំពុងតែ​ស្ថិតនៅក្នុង​ដួងចិត្ត​របស់​នាង​នៅឡើយ​។​

 

​តារា​សម្តែង​ស្រស់ស្អាត សាច់​សខ្ចី កញ្ញា អាង សុនី​តា បាន​អះអាងថា បញ្ហា​គូស្រករ​គ្មាន​អ្នកណាម្នាក់​អាច​គេចផុត​បាន​នោះទេ គ្រាន់តែ​យូរហើយ​នឹង​ឆាប់​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​រូបនាង នៅក្នុង​កាលៈទេសៈ​បែបនេះ​អាច​និយាយបានថា មានការ​ហត់នឿយ​ណាស់​ហើយ ពេល​និយាយ​ដល់​រឿង​មួយ​នេះ​។​

 

​កន្លងមក​នាង​ធ្លាប់មាន​សង្សា​ដែលមាន​ការស្រឡាញ់ និង​យល់ចិត្ត យល់​ថ្លើម​គ្នា​យ៉ាង​ល្អ ប៉ុន្តែ​ជា​អកុសល​ក្តី​ស្នេហា​មួយ​នេះ ត្រូវបាន​រលត់​សាបសូន្យ​ទៅវិញ ដោយ​មិន​នឹកស្មាន​ដល់​។ អតីត​សង្សា​របស់​នាង គឺ​រស់នៅក្នុង​ស្រុក​ខ្មែ និង​ជា​អ្នករកស៊ី​ម្នាក់ ហើយ​ពួកនាង​ចាប់ចិត្ត​ស្រឡាញ់គ្នា​បាន​រយៈពេល​យូរ​គួរសម​ដែរ ប៉ុន្តែ​ដោយសារ​មូលហេតុ​មិន​យល់ចិត្ត​គ្នា ទើប​នាង​សម្រេចចិត្ត​កាត់​នូវ​ចំណង​ស្នេហ៍​មួយ​នេះ​តែម្តង​៕

02-6-2015 02-6-2015 (1)

 

Leave a Reply

(*) Required, Your email will not be published