ឆ្នាំ២០១២ ដែលផែនដីត្រូវរលាយ ត្រូវបានស្ងប់ស្ងាត់ ថ្មីៗនេះ ណាសាបានចេញនូវសេចក្តីប្រកាស់របស់ខ្លួនជាថ្មីថា “ផែនដី នឹងត្រូវរលាយបាត់ នៅឆ្នាំ២០៣២ខាងមុខ”។ នេះបើយោងតាមបណ្តាញគេហទំព័ររបស់អង់គ្លេសឈ្មោះ ម៉ែលអនឡាញ។
ជាមួយគ្នានេះដែរ វីដេអូមួយដែលបានសាងឡើងដែលមានរយៈ ពេល៨នាទីនិង១៧វិនាទី បានបង្ហាញពីសកម្មភាពវិនាសកម្មនៃផែនដី។ នៅក្នុងវីដេអូឃ្លឹបនេះ បានបង្ហាញយ៉ាងជាក់ច្បាស់ថា ព្រះអាទិត្យនឹងធ្វើដំណើរមកជិតផែនដី ដោយដុតបំផ្លាញផែនដីទាំងមូលឲ្យក្លាយទៅជាផេះ និងបញ្ហាទឹកជន់លិចផែនដី ដូចរលកយក្សស៊ូណាមិនៅជប៉ុន។
កន្លងមកទាក់ទងនឹងបញ្ហារលាយផែនដី ត្រូវបានអ្នកជំនាញចោទថា មកពីការកាប់បំផ្លាញព្រៃឈើ ការធ្វើឧស្សាហកម្មផ្សែងច្រើនពេក រួមទាំងការជីកយករ៉ែ នៅក្រោមដីផងដែរ ទើបបង្កបានជាការបាក់ស្រុត ទឹកជំនន់ និងឡើងកម្តៅ។
ជាក់ស្តែងមកទល់នឹងពេលនេះ មានសញ្ញាជាច្រើន ទាក់ទងនឹងបញ្ហាផែនដី ដោយមានបញ្ហារញ្ជូយដី ផ្ទុះភ្នំភ្លើង និងសញ្ញាថ្មីៗនៅឥណ្ឌា គឺការឡើងកម្តៅរហូតដល់ទៅជាង៥០ អង្សាសេ ដែលធ្វើឲ្យប្រជាជនឥណ្ឌា ស្លាប់បន្តបន្ទាប់។
តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា ខ្សែវីដេអូនេះមើលទៅរន្ធត់យ៉ាងណា តាមដានទស្សនាទាំងអស់គ្នា៖