រាជធានីភ្នំពេញ : បន្តាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានអំពាវនាវ ឲ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយះសេចក្តីជូនដំណឹងរួមគ្នាមួយលេខ០១៤សហវ ចុះថ្ងៃ
ទី០៨ខែឧសភា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ប្រកាសជូនដល់សាធារណជនថា ការដាក់ ប្រាក់ សន្សំ ឬ ដាក់ប្រាក់វិនិយោគនៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុនEBC (Empire Big Capital Limited) ដែលធ្វើឡើងតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ (Asean Instrument Foundation-AIF) និងសមាគមអ្នកប្រឹក្សាវិនិយោគ (Investment Consultant Association-ICA) ដែលមានទីតាំងនៅទីក្រុងហុងកុង ឬតាមលក្ខណៈបណ្តាញតៗគ្នានោះ គឺ ជាសកម្មភាពប្រព្រឹត្តខុសច្បាប់។ក្រសួងសេដ្ឋកិច្ចនិងគណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវ ឲ្យសាធារណជនប្រុងប្រយ័ត្ន ក្នុងការដាក់ប្រាក់សន្សំ ឬដាក់ប្រាក់វិនិយោគ នៅក្នុងគម្រោង វិនិយោគរបស់ក្រុមហ៊ុន EBC ដែល ធ្វើឡើងតាមរយៈអង្គការ(AIF) និងសមាគម(ICA) ឬតាមលក្ខណៈបណ្តាញតៗ គ្នា ដោយចាត់ ទុកថានេះជាសកម្មភាពខុសច្បាប់ទាំងអស់។
ប្រភពព័ត៌មានផ្សេងៗបានប្រាប់ឲ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត មួយចំនួន ធ្លាប់បានលក់គោ ក្របី ដីធ្លី ផ្ទះសម្បែង យកទៅដាក់សន្សំជាមួយក្រុមហ៊ុន EBC តាម រយៈអង្គការAIFនិងសមាគម ICA ព្រមទាំងតាមលក្ខណៈបណ្តាញតៗគ្នាដោយ សង្ឃឹម ថា នឹង ទទួលបានការប្រាក់ខ្ពស់ តាមបច្ចេកទេសឃោសនាបោកប្រាស់ របស់បុគ្គលិក ក្រុមហ៊ុន EBC រួចហើយពួកគេទាំងនោះក៏បានក្លាយទៅជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ។
សាលាខេត្តកំពង់ឆ្នាំង បានចេញលិខិតជូនដំណឹងមួយបន្ទាន់ នៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៥ ដោយជម្រាបទៅនាយកអង្ការ មូលនិធិអភិវឌ្ឍន៏អាស៊ីអាគ្នេយ៏ហៅកាត់ថា អង្គការ AIF នៅ ក្នងខេត្តកំពង់ឆ្នាំង ឲ្យផ្អាកបណ្តោះអាសន្នជាបន្ទាន់នូងរាល់សកម្មភាពរបស់អង្គការ AIF ។ហើយថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៥ នេះសាលាខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជម្រាបជូន ក្រសួងមហាផ្ទៃ អំពីអង្គការមូលនិធិ អភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ AIF ក្រោយពីប្រជុំនៅសាលា ខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៥ឲ្យផ្អាកបណ្តោះអាសន្ននូវសកម្មភាពពាក់ពន្ឋ័និង មីក្រូ ហិរញ្ញវត្ថុ។
ពាក់ពន្ឋ័ករណីខាងលើ គេហទំព័រ កំណើតថ្មី មិនអាចទទួលការបំភ្លឺពីលោក ហួត សុវណ្ណ ប្រធានអង្គការ AIF នៅឡើយទេ។