លោកស្នងការ សំ​ឃិត វៀន “​យល់​ញាតិ ឃ្លាត​ច្បាប់​” ចាប់​បន្តុប​ភរិយា​ឡើង​ធំ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​

, , Leave a comment

29-5-2015 (1)

ខេត្ដ​កោះកុង : កាលពីពេល​ថ្មីៗ​នេះ ក្រុម​មន្ដ្រីនគរបាល​ខេត្តកោះកុង​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់លោក​ស្នងការ សំ​ឃិត វៀន បានតែងតាំង​លោកស្រី ពេជ្រ សេរី​ពី ដែលជា​ភរិយា​សំណព្វចិត្ត​ឲ្យ​កាន់ តួនាទី​ជា​ប្រធានការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​រដ្ឋបាល​ដែល​វា​ជា​កន្លែង​ដែលមាន​ផលប្រយោជន៍​យ៉ាង​ត្រជាក់ត្រជុំ សម្រាប់​ប្រមូលប្រាក់​ច្រក​ហ៊ោ​ប៉ៅ ដែល​មិនចេះ​រីងស្ងួត​នោះ​។​

 

​តាម​ព័ត៌មាន​ខ្សឹបខ្សៀវ​ខ​ដែល​បង្ហើប​ដោយ​ក្រុមមន្ត្រី​ដែល អំពើពុករលួយ និង​គ្រួសារនិយម​ដែល​លោកស្នងការ សំ​ឃិត វៀន បានរៀបចំ​នេះ ប្រហែលជា​លោកនាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ជ្រាប​ដែរឬទេ​? ខណៈដែល​កន្លងមក​លោក​ស្នងការរង​ម្នាក់​ឈ្មោះ ច័ន្ទ គត្ដិ​ខុម ដែលមាន​ភារកិច្ច​ទទួល​បន្ទុក​អគ្គិភ័យ​មិនដែល​បាន​បំពេញភារកិច្ច​ទាល់តែសោះ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា លោកស្រី ពេជ្រ សេរី​ពី ដែលជា​ភិ​រ​យា​របស់លោក​ស្នងការ សំ​ឃិត វៀន ទើបតែ​ចូល​បម្រើ​ការងារ​ជា​មន្ដ្រីនគរបាល​មិនបាន​ប៉ុន្មាន​ផង ក៏​តម្រូវ​ឲ្យ​ដំឡើង​ស័ក្ដិ​និង​តួនាទី​ជា​បន្ដបន្ទាប់​។​រីឯ​មន្ដ្រីនគរបាល​ខ្លះ ធ្វើការ​រហូតដល់​ចូល​និ​វត្ដ​ន៍ បែរជា​មិនបាន​តួនាទី និង​ស័ក្ដិ ពាក់​ឱ្យ បាន​សមរម្យ​នោះឡើយ​។ ហើយ​ថ្មីៗ​នេះ​លោកស្នងការ​បានសម្រេច​តែងតាំង​ភរិយា របស់លោក​ឱ្យធ្វើជា​ប្រធានការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​រដ្ឋបាល​នៅ​គ្រា ដែល​មន្ដ្រី​មួយចំនួន​ធ្វើការ​ជា​យូរ​ឆ្នាំ មិនបាន​ទទួល​តំណែង​អ្វី​ទាល់តែសោះ​។​

 

​ក្រៅពី​ការផ្ដល់​តួនាទី​ជូន​ភរិយា​ដ៏​ឧដុង្គ​ឧត្ដ​ម្ភ​របស់ខ្លួន​មាន តួនាទី​ខ្ពស់​មុខ​ខ្ពស់​មាត់​នៅក្នុង​ស្នងការ​ហើយ​នោះ ក៏​នៅមាន​បញ្ហា​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ក៏ដូចជា​បញ្ហា​បក្ខពួកនិយម​ជាដើម ។ បក្ខពួកនិយម នោះ ក៏​ព្រោះតែ​លោក​ស្នងការរង​ម្នាក់​ឈ្មោះ ច័ន្ទ គត្ដិ​ខុម ទទួលបន្ទុក​អគ្គិភ័យ​មិន ដែល​មក​ធ្វើការ​សោះ ៕

29-5-2015 (2)

 

Leave a Reply

(*) Required, Your email will not be published