រាជធានីភ្នំពេញ : កាលពីពេលថ្មីៗនេះ តារាសម្តែងសាច់សខ្ចីកញ្ញា ហ្វីហ្វី បានបញ្ចេញនូវទស្សនៈរបស់ខ្លួនមួយតាមបណ្តាញសង្គមពាក់ព័ន្ធទៅនឹងការរាប់អាន និងសេពគប់មិត្តទាំងក្នុងសង្គមសិល្បៈ និងក្រៅសង្គមសិល្បៈ ដែលធ្វើឲ្យអ្នកលេងបណ្តញសង្គមយក្សមួយនេះមានអារម្មណ៍ព្រឺក្បាលគ្រប់ៗគ្នា ពេលដែលបានឃើញប្រយោគមួយឃ្លាដែល ហ្វីហ្វី បានរៀបរាប់ថា ៖«សុខចិត្តយកឆ្កែធ្វើជាមិត្ត ប្រសើរជាងមានមិត្តជាចរិកឆ្កែ»។
ពិតមែនហើយ..! ការរាប់អានមិត្ត ឬសេពគប់នរណាម្នាក់ សំខាន់បំផុតដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាននោះ គឺគ្នាចង់បានអ្វីក្រៅពីការចេះយល់ចិត្តគ្នា ចេះអាធ្យាស្រ័យ កុំមើលតែប្រយោជន៍ផ្ទាល់ខ្លួន កុំធ្វើជាមនុស្សអាត្មានិយមជាដើម។ល។ កាលពីមិនទាន់មានបណ្តាញទំនាក់ទំនងបែបទំនើប មនុស្សសម័យមុនមានការរាប់អានគ្នា ដោយប្រាស្រ័យផ្ទាល់មុខ តាមរយៈសាច់ញាតិ ឬការណែនាំពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ប៉ុន្តែមកដល់សម័យទំនើបនេះ ការរាប់អានគ្នា ទោះជាមិនបានជួបមុខគ្នាផ្ទាល់ ក៏អាចរាប់អានគ្នាបានដែរ។
ជាក់ស្តែងនៅក្នុងបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុកនេះវិញ ដែលជាសក្ខីភាពមួយអាចបញ្ជាក់បានថា មនុស្សគ្រប់មជ្ឈដ្ឋានទាំងអស់អាចរាប់អានគ្នាបាន ប៉ុន្តែមិត្តទាំងអស់មានអ្នកខ្លះល្អ មានមនុស្សខ្លះអាក្រក់ ដែលតែងតែចាប់កំហុស និងមើលបំណាំគ្នា។ ងាកមកវិញតារាសម្តែងដែលចូលចិត្តសម្ញែងរបស់ល្អៗ និងមានតម្លៃមិនចេះជិនណាយ កញ្ញា ហ្វីហ្វី ឯណេះវិញ គេមិនបានដឹងទេថា មានមិត្តណាម្នាក់ក្នុងបណ្តាញសង្គមមួយនេះ ធ្វើឲ្យនាងឈឺចាប់ ធ្វើឲ្យនាងគិតថា មនុស្សអាក្រក់មានចរិតដូចជាសត្វឆ្កែនោះឡើយ ទើបនាងហ៊ានពោលពាក្យថា “សុខចិត្តយកឆ្កែធ្វើជាមិត្ត ប្រសើរជាងមានមិត្តជាចរិកឆ្កែ” ជាសាធារណៈបែបនេះ៕