ក្រុមហ៊ុន EBC សមាគម ICA និង​អង្គការ AIF ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង គណៈកម្មការ​មូល​​​​​​​​​​​​​​​​ប​ត្រ​កម្ពុជា ប្រកាសថា ប្រព្រឹត្ត​បោកប្រាស់​ខុសច្បាប់​

, , Leave a comment

Monirath-1

រាជធានីភ្នំពេញ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានអំពាវនាវ ឲ្យ ប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយះសេចក្តីជូនដំណឹងរួមគ្នាមួយលេខ០១៤សហវ ចុះថ្ងៃទី០៨

ខែឧសភា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ប្រកាសជូនដល់សាធារណជនថា ការដាក់ប្រាក់សន្សំ ឬ ដាក់ប្រាក់វិនិយោគនៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុនEBC (Empire Big Capital Limited) ដែលធ្វើឡើងតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី អាគ្នេយ៍ (Asean Instrument Foundation-AIF) និងសមាគមអ្នកប្រឹក្សាវិនិយោគ (Investment Consultant Association-ICA) ដែលមានទីតាំងនៅទីក្រុងហុងកុង ឬតាមលក្ខណៈបណ្តាញតៗគ្នានោះ គឺ ជាសកម្មភាពប្រព្រឹត្តខុសច្បាប់។លើសពីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មការ មូល បត្រកម្ពុជាក៏បានអំពាវនាវឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នក្នុងការដាក់ប្រាក់សន្សំ ឬ ដាក់ ប្រាក់វិនិយោគក្នុងគម្រោង វិនិយោគរបស់ក្រុមហ៊ុន EBC តាមរយៈអង្គការ AIF និងសមាគម  ICA ឬតាមលក្ខណៈ បណ្តាញតៗគ្នាទៀតផង ដើម្បីការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន។ក្នុងការដាក់ប្រាក់សន្សំ ឬដាក់ប្រាក់វិនិយោគ នៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន  Empire Big Capital Limited ដែលធ្វើ ឡើងាតាមរយៈអង្គការ-សមាគមមួយចំនួន ឬតាម លក្ខណៈ បណ្ដាញតៗគ្នា ដែលជាសកម្មភាពខុសច្បាប់។

22104227d70f91cdb41ca4610235

 

ប្រភពព័ត៌មានផ្សេងៗបានប្រាប់ឲ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត មួយចំនួន ធ្លាប់បានលក់គោ ក្របី ដីធ្លី ផ្ទះសម្បែង យកទៅដាក់សន្សំជាមួយក្រុមហ៊ុន EBC តាមរយៈអង្គការAIFនិងសមាគម ICA ព្រមទាំងតាមលក្ខណៈបណ្តាញតៗគ្នាដោយ សង្ឃឹម ថា នឹងទទួលបានការប្រាក់ខ្ពស់ តាមបច្ចេកទេសឃោសនាបោកប្រាស់ របស់បុគ្គលិក ក្រុមហ៊ុន EBC រួចហើយពួកគេទាំងនោះក៏បានក្លាយទៅជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ។

 

ក្រសួងសេដ្ឋកិច្ច និងគណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវឲ្យសាធារណជនប្រុង ប្រយ័ត្ន ក្នុងការដាក់ប្រាក់សន្សំឬដាក់ប្រាក់វិនិយោគនៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន EBC ដែល ធ្វើឡើងតាមរយៈអង្គការ(AIF) និងសមាគម(ICA) ឬតាមលក្ខណៈបណ្តាញតៗ គ្នា ដោយចាត់ ទុកថានេះជាសកម្មភាពខុសច្បាប់ទាំងអស់។

 

ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍មកក្រសួង ឬគណៈកម្មការមូលបត្រកម្ពុជា ប្រសិនបើប្រទះឃើញអាជីវកម្មបែបនេះ៕

photo2 22104716492f948808daf55103589

 

Leave a Reply

(*) Required, Your email will not be published