រាជធានីភ្នំពេញ : ក្រោយពេលដែលសារព័ត៌មានក្នុងស្រុកបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ចំពោះសម្រស់ដើមទ្រូងរបស់ ដួង ស្រីពេជ្រ ដែលសម្ញែងក្នុងពិធីជួបជុំមួយ ដែលរូបភាពទាំងនេះត្រូវបានបណ្តាញសង្គមចែករំលែកជាបន្តបន្ទាប់។ តែនៅពេលថ្មីនេះៗ មានបណ្តាញសង្គមមួយចំនួនបានលើកយករូបភាពនានា ក្នុងសម័យកាលមួយចំនួននៃសិល្បករខ្មែរ និងរូបភាពរបស់ប្រជាពលរដ្ឋលើកមកបង្ហាញ។
ជាក់ស្តែងតារាសម្តែង សួង សាខារ៉ានីត បានចេញនូវសារមួយអបជាមួយរូបភាពថា ៖« ឆ្ងល់ណាស់ដល់ពេលប្អូនស្លៀកពាក់បែបនេះម៉េចបានជាអត់មានអ្នកថ្លៃថ្នូចេះដឹងជ្រុលមួយចំនួនអស់នឹងចេញមកលើកកោតសរសើរប្អូនសោះអញ្ចឹងតើពួកនឹងស្លាប់រឺក៏ខ្វាក់ភ្នែកអស់ហើយ អោយដឹងនេះប្អូនជាតារាតែមួយផងឃើញរឺនៅថាពួកអ្នកចេះដឹងថ្លៃថ្នូអស់នឹងពូកែតែរឿង ជេ ដៀល ជាន់ពលិចតារាទេ»។
ចំណែក គណនីមួយទៀតឈ្មោះ Chhay Kunthea បានរៀបរាប់ថា ៖« ប៉ុន្មានថ្ងៃនេះខ្ញុំឃើញអ្នកអគតិ ឬអ្នកឆ្វេងនិយមជ្រុលមួយចំនួនបានបង្ហោះរូបថតតារាស្រីម្នាក់នេះ និងបានជេរប្រមាថដោយពាក្យអសុរសជាច្រើន ដែលមិនអាចទទួលយកបាន… ខ្ញុំចង់និយាយថាជាអ្នកសិល្ប:ការតុបតែងខ្លួនគឺទៅតាមកាល:ទេស: ពេលវេលា និងតាមប្រភេទនៃកម្មវិធីដែលត្រូវចូលរួមដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីមហាជន…. សូមកុំអភិរក្សជ្រុលនិយមពេក … អ្នកចង្អុលទៅគេតែម្រាមដៃ១ទេ តែម្រាមដៃ៤ទៀតនឹងចង្អុលត្រឡប់មកខ្លួនអ្នកវិញ … ការប្រើប្រាស់ភាសាដែលមិនសមរម្យ វាឆ្លុះបញ្ចាំងថាអ្នកជាមនុស្សដែលគ្មានការអប់រំ គ្មានសុជីវធម៌ គ្មានសេចក្តីថ្លៃថ្នូរ មិនសក្តិសមជាមនុស្សសោះ »។
ចុះចំណែកមិត្តអ្នកអានដែលគាំទ្រ សារព័ត៌មានកំណើតថ្មី យល់បែបណាដែរ?