កិច្ច​អន្តរាគមន៍​របស់​សម​ត្ថ​កិច្ច បាន​ពន្លិច​ក្តី​បំណង​នារី​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ដោយសារតែ​លង់ខ្លួន​ជាមួយ​ន​ប្តី​ហេងស៊យ ដែល​បាន​ខ្លួនប្រាណ ហើយ​បែរជា​មានបំណង​បោកប្រាស់​យកទៅ​ស៊ីចាយ ជាមួយ​ស្រីក្មេង បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក មក​ឡើង​ស្ពាន​ជ្រោយចង្វា​ចាស់ ប៉ុនប៉ង លោតទឹក​សម្លាប់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ សង្កាត់​ជ្រោយចង្វា​។​

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​គិត​ខ្លី​ប៉ង​មក​លោតទឹក​ស្ពាន​ជ្រោយចង្វា​ក្នុង​បំណង​បញ្ចប់ ជីវិត​មិនបាន​សម្រេច​នោះ​មានឈ្មោះ បូ​ណា សា​ខន អាយុ​៣១​ឆ្នាំ មុខរប​អ្នកចម្រៀង​ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។ នៅ​មុនពេល​កើតហេតុ​ស្ត្រី​មាន​វិបត្តិ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​ចេញពីផ្ទះ ហើយ មកដល់​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​លិច​បាន​លោត​ចុះ​ពីលើ​រ៉ឺម៉ក​ម៉ូតូ ហើយដោយ​នាង​គ្មាន​លុយ​ឲ្យ ថ្លៃឈ្នួល​ម៉ូតូ​ក៏​ដោះ​ចិញ្ចៀន​ប្លា​ទីន​មួយ​វង់​ឲ្យ​ម្ចាស់​ម៉ូតូ ។ បន្ទាប់មក​នាង​ដើរ​សំដៅ​ទៅលើ​ស្ពាន​ក្នុង​បំណង​លោតទឹក​សម្លាប់ខ្លួន ប៉ុន្តែ​នៅពេល​ដើរ​ទៅលើ​ស្ពាន​យាម​ទី​នោះគេ​ក៏​ដោះ​ខ្សែដៃ​ប្លា​ទីន​ប្រគល់​ឲ្យ​នគរបាល​ផ្សេងទៀត​ដោយ​នាង​និយាយ​សុំ​កុំ​ឲ្យ​សមត្ថកិច្ច​ជួយ​មិន​ឲ្យ​គាត់​លោតទឹក​អី​។​

 

​ពេល​ល​ឮ​ដូច្នោះ សមត្ថកិច្ច​ក៏បាន​ឃាត់​ស្ត្រី​នោះ​មិន​ឲ្យ​លោតទឹក​ទេ ។ លុះ​បាន​រយៈពេល ប្រហែល​កន្លះ​ម៉ោង​ប្តី​ហេងស៊យ​មកដល់​ល្មម​រួច​ក៍​បានប្រគល់​ឲ្យ​ប្តី​យក ត្រឡប់​ទៅវិញ​៕

28-5-2015

 

Leave a Reply

(*) Required, Your email will not be published