៥០០០​ដុល្លារ ជា​ថ្លៃ​សេវា ដែល​ឧកញ៉ា​ហៅ​ញ៉ាំ​បាយ​

, , Leave a comment

28-5-2015

28-5-2015 (2)

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី​វ័យក្មេង កញ្ញា ជុំ រចនា​ពេជ្រ ហៅ​បេ​ប៊ី ត្រូវបាន​ប្រភព​ដែល​ស្និទ​នឹង​នាង​បាន​បង្ហើប​ប្រាប់ថា តារា​សម្តែង​ស្រី​ដែល​គួរ​ឲ្យ​ក្នាញ់​រូបនេះ កាលពីពេល​ថ្មីៗ​នេះ រូបនាង​ស្ថិតនៅ​ក្នុងការ​តាម​ប្រ​ម៉ាញ់​ពី​សំណាក់​អ្នក​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់ ដែល​ហ៊ាន​ចំណាយ​ប្រាក់​ក្នុងការ​បោះទុន​ដល់​ទៅ​៥០០០​ដុល្លារ​អាមេរិក គ្រាន់តែ​សុំ​ណាត់ជួប​តារា​រូបនេះ​ញ៉ាំ​បាយ​មួយពេល​នោះ​។​

 

​ក្រៅពី​ការសម្តែង បេ​ប៊ី ក៏​អាច រាំ ច្រៀង បាន​យ៉ាង​ល្អ ហើយ​នៅពេល​ថ្មីៗ​នេះ ក្រុម​រាំ​របស់​នាង​បាន​ទម្លាយ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ពេលនេះ​តារា​សម្តែង​កញ្ញា បេ​ប៊ី កំពុងស្ថិត​នៅក្រោម​តាម​ប្រមាញ់​មិន​លស់​ថ្ងៃ​ទេ ចាប់ពី​មេខ្យល់ ឬក៏​ម៉ែ​យ៉ែម ពោលគឺ​គេ​ព្យាយាម​អូសទាញ បេ​ប៊ី ឲ្យ​ធ្លាក់​ទៅក្នុង​អន្លង់​ទឹកប្រាក់​របស់​អ្នក​សម្បូរ​ទ្រព្យ​ស្តុកស្តម្ភ​ដែលមាន​ងារ​ជា​ឧកញ៉ា។​

 

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ដំណឹង​នេះ​ត្រូវបាន បេ​ប៊ី និង​ម្តាយ​របស់​នាង ផ្ទុះសំណើច​ឡើង​ថា គ្រាន់តែ​រឿង​គេ​ណាត់​ញ៉ាំ​បាយ​ឲ្យ​ប្រាក់​៥០០០​ដុល្លារ​អាមេរិក​នោះ គេ​ពិតជា​សម្បូរ​ទ្រព្យ​មែន បើ​ដូចនេះ​មែន បេ​ប៊ី មិនចាំបាច់​ប្រឹង​ត្រដរខ្យល់​ទៅ​ថត សម្តែង និង​ច្រៀង​ត្រាំត្រែង​កណ្តាល​ហាលថ្ងៃ​នៅ​ឲ្យ​ខូច​សម្រស់​នោះទេ​។​

 

​បើទោះបីជា​បដិសេធ​រឿង​ខាងលើនេះ​ក្តី តែ​ទាំង បេ​ប៊ី និង​ម្តាយ​របស់​នាង​បាន​ទទួលស្គាល់ថា ពិតជា​មាន​គេ​ព្យាយាម​ទូរស័ព្ទ​មក​ណាត់ជួប​ញ៉ាំ​បាយ​មែន តែ​មិនមែន​ម៉ែ​យ៉ែម​ស្អី​នោះទេ ហើយ​យើង​បាន​ប្រាប់​គេ​ដោយ​ស្រួល​វិញ​ថា “​ជាប់រវល់​” ដូច្នេះ​មិនបាន​ទៅជា​មួយ​នោះទេ​។

 

​បេ​ប៊ី បាន​បញ្ជាក់ថា ៖«​មាន​គេ​ទូរស័ព្ទ​មកជា​ញឹកញាប់​មែន សុំ​ណាត់​ញ៉ាំ​បាយ តែ​ខ្ញុំ​អត់​ស្គាល់​គេ​ទេ អ​ចឹ​ង​ហើយ​ខ្ញុំ​ក៏​ប្រាប់​ទៅ​គាត់​វិញ​ថា អត់​ទំនេរ​ទេ ព្រោះ​ជាប់​ថត​រហូត​។ ខ្ញុំ​ប្រាប់​នោះ វា​ជា​ការពិត ព្រោះ​អី​ខ្ញុំ​មួយថ្ងៃៗ ជាប់​ការងារ​រហូត ទាំង​ការសម្តែង ច្រៀង និង​ដើរ​ម៉ូដ ហើយ​រឿង​ថា ណាត់​ញ៉ាំ​បាយ​ម្តង​គេ​ឲ្យ​៥០០០​ដុល្លារ​នោះ ខ្ញុំ​អត់​ដែល​បានទទួល​ដំណឹង​ទេ​៕

 

 

Leave a Reply

(*) Required, Your email will not be published