ឈ្មោះ ធី ហួត តាំងខ្លួនជាឧកញ៉ា តុលាការចេញដីកាឃាត់ខ្លួន នៅខេត្តរតនគីរី

, , Leave a comment

CH-01349

ខេត្តរតនគិរី៖ ចៅក្រមសាលាដំបូងខេត្ត លោកស្រី ជ័យ មាលា បានចេញដីកាឃាត់ខ្លួនបុរស ម្នាក់ដែលតាំងខ្លួនឯងជាឧកញ៉ា កាលពីព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិទេសអន្លុង

សង្កាត់បឹងកន្សែង ក្រុងបានលុង ។ យោងតាមកំណត់ហេតុកម្លាំង កងរាជអាវុធហត្ថក្រុង បានលុងបានឲ្យដឹងថា បុរសដែលតាំងខ្លួនជាឧកញ៉ាជាប់ចោទករណីឆបោកនិងក្លែងបន្លំ ឯកសារ សាធារណៈ។

 

លោកសក្តិ៤ ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង ប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកអនុវត្តតាមដីកាដែលចេញដោយ លោកស្រី ជ័យ មាលា ចៅក្រមសាលា ដំបូងខេត្តបង្គាប់ឲ្យចាប់ខ្លួនបុរសឈ្មោះ ធី ហួត អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ហើយកន្លងមកជនសង្ស័យរូបនេះបានដើរ តួជា ឧកញ៉ា បង្អួតខ្លួនពេញ ខេត្តរតនគិរី  ជាយូរមកហើយប៉ុន្តែកន្លងមកមិនទាន់ស៊ើបដឹងការពិត ទើប មិនទាន់ ឈានដល់ ការ ចាប់ខ្លួន លុះដល់មានដីកា ចេញដោយលោកស្រី ជ័យ មាលា ចៅក្រម សាលាដំបូងខេត្ត ទើបមាន វិធានការ ចុះអនុវត្តន៍ដីកា ឃាត់ខ្លួនជនសង្ស័យខាងលើនេះ។

ជនសង្ស័យត្រូវបានចៅក្រមបញ្ជា ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារភ្នំស្វាយកាល ពីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៥ ដើម្បីស្រាវជ្រាវបន្ដ ៕

 

Leave a Reply

(*) Required, Your email will not be published