ចៅហ្វាយនាយ​គួរតែ​ស្វែងយល់​ពី​សិល្បៈ​រិះគន់​(​ស្តីបន្ទោស​)​បុគ្គលិក​

, , Leave a comment

27-5-2015

​មិន​ថា អ្នកដឹកនាំ​ណាក៏ដោយ តែងតែមាន​ការផ្តល់​ម​តិ ឬ​ការរិះគន់​ចំពោះ​បុគ្គលិក​របស់ខ្លួន​។ បញ្ហា​ត្រង់​ថា តើ​គួរ​រិះគន់​បែបណា ដើម្បី​កុំ​ឲ្យ​បុគ្គលិក​អាក់អន់ចិត្ត និង​ទទួលស្គាល់​នូវ​កំហុស​។ បុគ្គលិក​ណា​ក៏​អីចឹង​ដែរ គឺ​នៅពេល​ចៅហ្វាយ​សរសើរ​លើកទឹកចិត្ត ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​ហើយ​ចង់​ធ្វើការ​។ ប៉ុន្តែ​វា​មិនមែន​មានន័យថា ពួកគេ​មិនបាច់​ទទួលយក​ការរិះគន់​នោះទេ​។ បញ្ហា គឺជា​របៀប​ស្តីបន្ទោស​របស់​ចៅហ្វាយ​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ​គឺជា​ចំណេះដឹង​ខ្លះ​ដែល សារព័ត៌​មានកំណើត សូម​បង្ហាញ ៖

 

១-​សូម​ពិចារណា​ថា​តើ​ត្រូវ​ផ្តល់យោបល់​ផ្ទាលមាត់​ដល់​បុគ្គលិក​?
​ឧទាហរណ៍​នៅក្នុង​ករណី​នៃ​បុគ្គលិក​ស្លៀកពាក់​គួរ​ឲ្យ​អស់សំណើច​(​មិន​សមរម្យ​) ទៅធ្វើ​ការ អ្នក​ត្រូវ​ផ្ញើ​សារ​រម្លឹក​បុគ្គលិក​ទាំងអស់ ត្រូវតែ​គោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រុមហ៊ុន​នេះ​នៅ​ក្នុងការ​ស្លៀកពាក់​។​

 

​អ្នក​អាច​សរសេរថា​៖ “​រដូវក្តៅ​បានមក​ដល់​ហើយ​គ្រប់គ្នា​ចូលចិត្ត​ស្លៀកពាក់​បែប​ត្រជាក់​។ តែ​ទោះជា​យ៉ាងណា​ខ្ញុំ​ចង់​រម្លឹក​បុគ្គលិក​ទាំងអស់ ត្រូវតែ​ប្រកាន់ខ្ជាប់​ទៅនឹង​គោលការណ៍​នៃ​ការ​ស្លៀកពាក់​នៅក្នុង​កន្លែង​ការងារ​នេះ​។ ឬក៏​ក្នុងករណី​ដែល​បុគ្គលិក​ប្រើ​ទឹកអប់​ក្លិន​មិនល្អ​ខ្លាំង អ្នក​អាច​ជូនដំណឹង​ទៅ​ឲ្យ​បុគ្គលិក​ទាំងអស់​ជាទូទៅ​មាន​មាន​អត្ថន័យ​ថា​៖ «​បុគ្គលិក​មួយចំនួន​នៅក្នុង​ក្រុមហ៊ុន​ដែលមាន​អា​ឡែ​រ​ហ្សី​ធ្ងន់ធ្ងរ​»​។ សូម​ណែនាំ​បុគ្គលិក​កុំ​ប្រើ​គ្រឿងសម្អាង​ក្លិនឈួល​ខ្លាំង ទឹកអប់ និង​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ល្អ​នៅក្នុង​កន្លែង​ការងារ​។​

 

​ការ​រំឭក​ដោយ​ប្រយោល​ដូចនេះ ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​គោរព និង​ទទួលបាន​នោះ​ហើយ​មិនមាន​អារម្មណ៍​ខ្មាស​គេ​ដូច ឈរ​ចង្អុល​ស្តី​ឲ្យ​ផ្ទាល់​នោះឡើយ​។​

 

២-​ពេលខ្លះ​ចាំបាច់​ត្រូវ​រិះគន់​ដោយផ្ទាល់​
​ឧទាហរណ៍​នៅពេលដែល​កិច្ចប្រជុំ​បុគ្គលិក​មិនមាន​ការរៀបចំ​គ្រប់គ្រាន់​នូវ​ទិន្នន័យ​ចាំបាច់ អ្នក​អាច​ចាប់ផ្តើម​ដាស់តឿន​ដោយ​សំនួន​លើកទឹកចិត្ត​មួយ​ថា​៖ “​ខ្ញុំ​ពិតជា​អបអរ​ការរួមចំណែក​ដ៏​មាន​ប្រយោជន៍​របស់លោក​ក្នុង​កិច្ចប្រជុំ​ថ្មីៗ​កន្លងមកនេះ​”​។ បន្ទាប់មក​ផ្តល់យោបល់​រិះគន់ “​កិច្ចប្រជុំ​លើក​នេះ ខ្ញុំ​បានឃើញ​លោក​មិនបាន​រៀបចំ​បានល្អ​នូវ​ទិន្នន័យ​ទូទៅ​"​។ ហើយ​នៅ​ទីបំផុត​បានបញ្ចប់​ដោយ​ពាក្យ​បញ្ជា “​នៅក្នុង​កិច្ចប្រជុំ​បន្ទាប់​ខ្ញុំ​មានបំណង​ចង់​ឲ្យ​លោក​មិន​ធ្វើ​ឡើងវិញ​កំហុស​នេះ​ម្តងទៀត​។​

 

​អ្នក​ក៏​អាចធ្វើ​ឲ្យ​ដំណោះស្រាយ “​បច្ចុប្បន្ននេះ​លោក​មាន​អារម្មណ៍​ថា​ការងារ​ច្រើនពេក​មែន​ទេ​? ប្រសិនបើ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ឯកសារ លោក​អាច​ស្នើរ​សុំ​ជំនួយ​ដើម្បី​ជួយ​។​

 

​អ្នកគ្រប់គ្រង​ល្អ​ម្នាក់ គឺ​តែងតែមាន​អាកប្បកិរិយា​សមស្រប​និង​ដឹង​ពី​របៀប ដើម្បី​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ដោយ​ការសរសើរ​ការស្វាគមន៍ ស្មោះត្រង់ និង​គួរសម​មិនមែន​រិះគន់ ឬ​ការស្តីបន្ទោស​ទេ​។ អ្នកគ្រប់គ្រង​ដ៏​ល្អ​មួយ​បង្ហាញ​ពី​ការព្រួយបារម្ភ​ជានិច្ច​សម្រាប់​អ្នកដទៃ​ទៀត​ដោយ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា​ពួកគេ​គឺជា​អ្នក​ដែលមាន​សារៈសំខាន់​។​

 

​ក្នុងករណី​មាន​បុគ្គលិក​មាន​កំហុស​មាន​អារម្មណ៍​ទន់ជ្រាយ ឆេវឆាវ អ្នក​ជៀសវាង​ការនិយាយ​ដោយផ្ទាល់​ទៅកាន់​គាត់​ក្នុងចំនោម​ហ្វូងមនុស្ស ដូច្នេះ​ជាការ​ធ្វើ​ឲ្យ​អាម៉ាស់​។ លើសពីនេះ​ទៀត​ចុងបញ្ចប់​នៃ​ការរិះគន់​របស់​អ្នក​ជាមួយនឹង​សំណើ​ជាក់លាក់​អាច​ផ្តល់​ឲ្យ​អ្នក​ស្តាប់​អារម្មណ៍​ទទួលយកបាន​និង​មាន​សកម្មភាព​ឬ​អាកប្បកិរិយា​វិជ្ជមាន​។​

 

​ទោះជា​យ៉ាងណា​ក្នុងករណី​ខ្លះ​អ្នក​មិនអាច​ជៀសវាង​ការប៉ះពាល់​ដល់​មនុស្ស​ដែល​ត្រូវបាន​រិះគន់​។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​មាន​ពេលវេលា​ដើម្បី​ទទួលស្គាល់​កំហុស​និង​គិត​បាន​ត្រឹមត្រូវ​នោះ​ពួកគេ​នឹង​ស្វាគមន៍ គោរព​គំនិត​ស្មោះត្រង់​របស់​អ្នក​៕

 

Leave a Reply

(*) Required, Your email will not be published