រូបភាពដែលបង្ហាញនៅពេលនេះវាហាក់ដូចជាខោលីអូរបស់ស្ត្រីម្នាក់ដែលគាត់សើយឲ្យយើងមើល ដើម្បីអួតអាងរូបក្បាលខ្លារឺក៏ក្បាលតោ រឺក៏ក្បាលឆ្កែ… សំខាន់លើយើងសន្និដ្ឋានតែប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា រូបក្បាលសត្វនោះមិនមែនស្ថិតជាប់នៅលើក្រណាត់ខោលីអូទេ ប៉ុន្តែគឺជាសាច់របស់ស្ត្រីនោះតែម្តងដែលឲ្យគេឆ្លាក់រចនាលើស្បែករបស់គាត់ ដើម្បីបង្ហាញពីទំរង់សិល្បៈម្យ៉ាងដែលពួកអ្នកនិយមរឿងប្លែកៗគេចូលចិត្តធ្វើ។ ចង់ដឹងថា ពិតរឺមិនពិតវាជាក្រណាត់ខោលីអូពិត រឺក៏ជាសាច់ពិតរបស់ស្ត្រីនោះសំខាន់គឺហ៊ានយកដៃលូករឺអត់? លីអូពិតមិនអីទេ សាច់ពិតក៏មិនសូវអីដែរ យ៉ាងច្រើនណាស់ជាប់គុកព្រោះលូកចំទីតាំងសំងាត់របស់គេ។
ផ្ទុយទៅវិញបើរូបនោះជាក្បាលខ្លាពិតរឺក្បាលតោពិតប្រាកដជាដាច់«ប្រដាប់លូក»មិនខានឡើយ…៕