តូចចិត្ត​សង្សារ យក​សង្ខារ​ជា​ដំណោះស្រាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាកសព​នារី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ ខណៈដែល​មាន​សភាព ហើម​ស្អុយរលួយ​ធុំក្លិន​ដល់​អ្នករស់នៅ​ជិតខាង នៅ​ម្តុំ​ផ្ទះជួល​មួយកន្លែង កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៦៣ ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត ចងក​សម្លាប់ខ្លួន​មានឈ្មោះ​ស៊ុំ សំបូរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ខាងលើ មាន​ស្រុកកំណើត​ឃុំ​កបាល​ទំនប់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ បើតាម​ការរៀបរាប់​ពី​មិត្តភក្តិ​នារី​រងគ្រោះ​នោះបាន​ឲ្យ​ដឹងថា កន្លងមក នាង​មាន​សង្សារ​ជា​ជនជាតិ​កូរ៉េ ក្រោយមក​ក៏​បែក​គ្នា​វិញ​។ នាង​ក៏មាន​ទំនាក់ទំនង ជាមួយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់ទៀត ប៉ុន្តែ​ខណៈពេល​កំពុងមាន​ទំនាក់ទំនង ជាមួយ​ជន​អាមេរិកកាំង​នោះ នាង​បាន​យក​បុរស​ជា​អតីត​សង្សារ​ចាស់ ជា​ជនជាតិ​កូរ៉េ ដាក់​ក្នុង​ប្រូ​ហ្វា​ល់ ហ្វេ​ស​បុក​របស់​នាង​។ បន្ទាប់មក បុរស​ជា​ជនជាតិ​អាមេរិក ឃើញ​ក៏មាន​ការខឹង​សម្បារ ក៏​ឈប់​ទាក់ទង​ជាមួយ​នារី​នេះ ធ្វើ​ឲ្យ​នារី​ម្នាក់នេះ ពិបាកចិត្ត ចេះតែ​ទូរស័ព្ទ ទៅ​បុរស​ជា​សង្សារ តែ​គេ​មិន​ឆ្លើយតប ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត ដើរ​ផឹកស៊ី បន្ទាប់មក​ក៏​បាត់​នាង មិនឃើញ​ចេញពី​បន្ទប់​ជួល​បី​ថ្ងៃ រហូតដល់​ធុំក្លិន​តែម្តង​។​

 

​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​សាកសព​នារី​នោះ ហើយ​បាន​ឲ្យ​ដឹងថា នារី​នោះ ពិតជា​បាន​ចងក​សម្លាប់ខ្លួន​មែន​។ បន្ទាប់ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ​សាច់ញាតិ ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​ឯ​ស្រុកកំណើត តាម​ប្រពៃណី​៕

26-5-2015 26-5-2015 (1)

 

Leave a Reply

(*) Required, Your email will not be published