រាជធានីភ្នំពេញ : រយៈពេលត្រឹមតែ៤នាទីនិង៣១វិនាទី បានធ្វើឲ្យមានការរិះគន់ យ៉ាងចាស់ដៃ ឥតសំចៃមាត់ ចំពោះការចម្លងពីបរទេស មកកាឡៃធ្វើជារបស់ខ្លួន ទាំងមិនចេះអៀនខ្មាស ដោយ ប្រិយមិត្តក្នុងបណ្តាញសង្គមបានកាត់តនូវភាពយន្តខ្មែរមួយ ដែលកំពុងតែធ្វើការចាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍ខ្មែរ ប៉ុស្តិ៍លេខ៩ ហើយប្រៀបធៀបជាមួយនឹងភាពយន្តកូរ៉េបង្ហោះជាសាធារណៈ ហើយត្រូវបានគេមើលឃើញថា គឺសម្តែងតាមភាពយន្តគេទាំងស្រុងតែម្តង។
ភាពយន្តខ្មែរដែលកំពុងទទួលបាននូវការរិះគន់យ៉ាងចាស់ដៃថា បានចម្លងពីគេទាំងស្រុងនេះមានចំណងជើងថា “រាជនីឆ្នើម” ដែលជាស្នាដៃនិពន្ធរបស់ម្ចាស់ស្ថានីយ៍ទូរទស្សន៍នេះផ្ទាល់ ហើយកំពុងធ្វើការចាក់ផ្សាយ រៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ក្នុងប៉ុស្តិ៍លេខ៩។
ប្រិយមិត្តចង់ដឹងថា តើខ្សែភាពយន្ត “រាជនីធ្នើម” មានឈុតណាខ្លះដែលចម្លងពីភាពយន្តកូរ៉េ សូមប្រិយមិត្តដែលគាំទ្រគេហទំព័រកំណើតថ្មីតាមដានទាំងអស់គ្នា ៖
សុំសរសើរកំពូលអ្នកចម្លង! ខ្មាសគេទៀតហើយខ្ញុំ 🙁
Posted by Chhing Chang (ឈីងចាំង និយាយខ្មែរ) on Sunday, 24 May 2015