រាជធានីភ្នំពេញ : ក្រោយពេលដែលកម្មករអូសរទេះបាននាំគ្នាធ្វើបាតុកម្មទាមទារចំពោះលក្ខខណ្ឌរួមមាន ១-សុំរួចពន្ធទំនិញតាមរទេះទី១-ថ្ងៃ២ជើង១ជើង៣០កេះ ស្មើរនឹង៦០កេះ ទី២-សុំមិនឲ្យគយឆែករើទំនិញក្នុងរទេះដោយសម្អាងថា ម្ចាស់គេបានបង់ពន្ធរួចហើយ… ហើយបើនៅតែមានឆែកនិងរកឃើញទំនិញរត់ពន្ធ ឬទំនិញខ្វះពន្ធសុំកុំឲ្យចាប់កម្មករ និងឃុំរទេះដោយសុំឲ្យទៅរករឿងម្ចាស់ទំនិញវិញ ទី៣-កម្មករទាមទារឲ្យលោក ឈុន ហៃ ជាមេគយច្រកទ្វារប៉ោយប៉ែតចេញមកជួបដោះស្រាយ និងទី៤-ស្នើសុំលោក ស៊ឹម សំអាត មេនគបាលអន្តោប្រវេស្តន៍ប៉ោយប៉ែតកុំយកលុយឆ្លង១ថ្ងៃ៧០បាតពីកម្មករអូសរទេះ។ ប៉ុន្តែអ្វីដែលទទូចនោះត្រូវបានខកខានដោយខាងភាគីគយបានឆ្លើយថាវាខុសច្បាប់ពន្ធដា គយមិនអាចអនុញាតិឲ្យបាន គយមិនអាចធ្វើតាមការទាមទារនេះបានទេ។ ចំណែកករណីទី៣ ព្រោះតែលោក ឈុន ហៃ ជាប់ប្រជុំនៅភ្នំពេញសុំអនុប្រធាន(ប្រធានស្តីទី)លោក នួន វុឌ្ឍី ចេញមកដោះស្រាយ តែកម្មករមិនយល់ព្រម….។
ក្រោយពេលដែលកើតហិង្សា ស្រាប់តែអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីបាតុភាពនេះ៕