បេន​នី យ៉ាំង មាន​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា បោះ​ដុល្លារ​ឲ្យ​ចាយ​ពេញៗ​ដៃ​

, , Leave a comment

26-5-2015 (4)

​រាជធានី​ភ្នំពេញ :  ភាព​ឡូយឆាយ​ហ៊ឺហារ​ដែល​នរណាៗ ក៏​លាន់មាត់​សរសើរ​មិន​ដាច់​ពី​ភ័ព្វ​ព្រេ​ស​វាសនា របស់​តារា​សម្តែង​សិច​ស៊ី សម្ញែង​ដើមទ្រូង​ដ៏​ធំមូល​ក្បំ បះសក់ កញ្ញា បេន​នី យ៉ាំង ស្របពេល​ដែល​នាង​មិនទាន់មាន​ស្នាដៃ​អ្វី​ជា​ដុំកំភួន លេចធ្លោរ​ឲ្យ​មហាជន​ទទួលស្គាល់​ទូលំទូលាយ​នោះ ស្រាប់តែ​ពេលនេះ​មាន​ព័ត៌មាន​លេច​ឮថា ភាពមានបាន​ក្នុង​មួយ​ប៉ព្រិចភ្នែក​របស់​នាង​ពេលនេះ គឺ​ដោយសារតែ​នាង​មាន​ប្រុស​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា ចាំ​ជួយ​ទំនុកបម្រុង ឧបត្ថម្ភ និង​បោះ​លុយ​ឲ្យ​ចាយ​ពេញៗ​ដៃ​មិន​ខ្វះ មិន​ឲ្យ បេន​នី យ៉ាំង ភ័យព្រួយ​ខ្លាច​អត់ឃ្លាន​អ្វី​នោះឡើយ​។​

 

​ជាក់ស្តែង​កាលពី​រាត្រី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅនេះ តារា​សម្តែង​សាច់​សខ្ចី ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ បេន​នី យ៉ាំង បានរៀបចំ​កម្មវិធី​ខួបកំណើត​យ៉ាង​អធិក​អ​ធ័​ម​មួយ​នៅលើ ស្កា​យ​បារ​ដឺ​ផ្លេ​ស (Sky Bar  The Place) ក្រោម​វត្តមាន​សិល្បករ​ល្បីៗ​ជាមួយ​ច្រើន​ដែលមាន​វ័យ​ប្រហាក់ប្រហែល​នាង ហើយ​ត្រូវបាន​ប្រភព​ដែល​ស្និទ​នឹង​នាង​ទម្លាយ​ថា ជា​ការជួយជ្រោមជ្រែង ឧបត្ថម្ភ​ទាំងស្រុង​ពី​សំណាក់​ប្រុស​ស្នេហ៍​ខាងលើ​។​

 

​ចំណែក​តារា​ស្រី បេន​នី យ៉ាំង បានប្រកែក​យ៉ាង​ដាច់ខាត​ថា គ្មាន​អ្នកណា​ឧបត្ថម្ភ​ទេ ទោះបីជា​ខួបកំណើត​មួយ​នេះ​ចាយលុយ​អស់​រាប់ពាន់​ដុល្លារ​ក៏ដោយ​នោះ ព្រោះ​អី​ការរៀបចំ​ធ្វើ​ខួបកំណើត​នេះ គឺ​គំរប់​អាយុ​២៦​ឆ្នាំ និង​ជួបជុំ​មិត្តភក្តិ​ក្នុង និង​ក្រៅ​សិល្បៈ​ប៉ុណ្ណោះ​៕

26-5-2015 26-5-2015 (1) 26-5-2015 (2) 26-5-2015 (3)

 

Leave a Reply

(*) Required, Your email will not be published