លោក សក្តិ សា​រ៉ាង មេបញ្ជាការ​PM ខេត្តមណ្ឌលគិរី ចាត់តាំង​សាច់ញាតិ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Leave a comment

ខេត្តមណ្ឌលគិរី ៖​ចាប់តាំងពី​លោក សក្តិ សា​រ៉ាង បាន​ឡើង​ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​មណ្ឌលគិរី គេ​សង្កេតឃើញ​មាន​អំពើពុករលួយ​បក្ខពួកនិយម​កើត

ឡើង យ៉ាង​រាលដាល​ហើយ​មន្ត្រី​ជំនិតៗ របស់លោក សក្តិ សា​រ៉ាង ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​និង​តួនាទី​ធំៗ ហើយ​សាច់ញាតិ​របស់លោក សក្តិ សា​រ៉ាង ត្រូវបានចាត់តាំង​ឲ្យ​ចុះ​ឈរជើង​នៅតាម​ប៉ុស្តិ៍​សំខាន់ៗ​ដែល​អាច​រក​ចំណូល សេដ្ឋកិច្ច​មក​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មន្ត្រី​តូចតាច​មួយចំនួន​មិន​សប្បាយចិត្ត​នោះទេ ហើយក៏​ទម្លាយ​រឿងរ៉ាវ​អសកម្ម​ជាច្រើន​មក​ក្រៅ ដើម្បី​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជួយ​ពិនិត្យមើល និង​ដោះស្រាយ​ភាព​អសកម្ម​ដែល​កំពុង​កើតមាន​ក្រោម ការដឹកនាំ​របស់លោក សក្តិ សា​រ៉ាង ឡើងវិញ​ផង​។​


 
​សេចក្តីរាយការណ៍​ពី​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា លោក សក្តិ សុគន្ធ ជា​បងប្អូន​របស់លោក សក្តិ សា​រ៉ាង ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ ឈរជើង​នៅក្បែរ​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ហើយ​តំបន់​នោះ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង ទាំង​ការដឹកជញ្ជូន​តាម​រថ​យន្ត​កែច្នៃ​រថយន្ត​ទំនើបៗ និង​ការដឹកឈើ​តាម​រទេះគោ​។ ស្នាក់ការ​សន្តិសុខ​លេខ ៧៦១ ដែល​គ្រប់គ្រង​ដោយ​លោក សក្តិ សុគន្ធ បាន​ក្លាយជា​ទីតាំង​ប៉ុស្តិ៍​ជជុះ​សម្រាប់​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ពោលគឺ​នៅពេល​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់​មន្ត្រី​កងរាជអាវុធហត្ថ ក្រោម​បញ្ជា​របស់លោក សក្តិ សុគន្ធ ទើប​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្នាក់​សន្តិសុខ​លេខ​៧៦១ បាន បើ​មិន​ដូច្នេះ​ទេ ត្រូវ​កងរាជអាវុធហត្ថ​ចាប់យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​ដទៃ​។​


 
​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ បាន​រអ៊ូរទាំ​អំពី​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់ ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​រប​ស់លោក​សក្តិ សុគន្ធ ដែល ប្រចាំការ​នៅ​ទីនោះ ហើយ​ក្នុង​មួយថ្ងៃៗ​គ្រាន់តែ​ប៉ុស្តិ៍​ជជុះ​ដែល​បង្កប់ខ្លួន​ក្នុង ស្នាក់ការ​សន្តិសុខ​លេខ ៧៦១ ប្រមូលបាន​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​រក​បាវ​ច្រក​គ្មានទេ ។ សិទ្ធិអំណាច​របស់លោក សក្តិ សុគន្ធ ធំ​សម្បើម​ណាស់ ដោយសារតែ​គាត់​ជា​បងប្អូន​របស់លោក សក្តិ សា​រ៉ាង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី គឺ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ រាប់ទាំង​អភិបាលខេត្ត​ផងដែរ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឱកាស​ឲ្យ​លោក សក្តិ សុគន្ធ បង្កើត​ប៉ុស្តិ៍​ជជុះ​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពីបទ​បញ្ជា​និង​ការ​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​


 
​ដោយឡែក លោក សក្តិ សា រុន ក៏ត្រូវ​ជា​សាច់ញាតិ​របស់លោក សក្តិ សា​រ៉ាង ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែលមាន​សិទ្ធិអំណាច​ធំធេង​និង​មិន ដែល​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ព្រោះ​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​នេះ ដាច់​ឆ្ងាយ​ពី​ក្រសែភ្នែក​របស់​ថ្នាក់ដឹកនាំ គេ​សង្កេតឃើញ​ប្រ ធាន​អង្គភាព​ជាច្រើន​បាន​ជិះសេះ​លែងដៃ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ករណី​លោក សក្តិ សារុន ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​តំបន់​ដែល​ពោរពេញ​ទៅដោយ​ការដឹកជញ្ជូន​ឈើ​យ៉ាង អនាធិបតេយ្យ​បំផុត ហើយ​ក្នុងតួនាទី​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា លោក សក្តិ សារុន បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង​ច្រើន​ឆ្នាំ​មកហើយ មិនដែល​មាន ការបង្ក្រាប​ម្តងណា​ឡើយ​។​


 
​លោក សក្តិ សារុន អាង​សិទ្ធិអំណាច​ជា​បងប្អូន​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ពេលខ្លះ​លោក សក្តិ សារុន បានចេញ​មុខ​ជួយ​សម្របសម្រួល​និង​ការពារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​យ៉ាង​អនាធិបតេយ្យ​បំផុត មិន​ខ្វល់​ពី​ការរិះគន់​របស់​សមត្ថ​កិច្ច​និង​មន្ត្រី​ជំនាញ​នោះទេ ហើយ​អ្វី ដែល​លោក សក្តិ សារុន បានធ្វើ​គឺជា​ការប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​មិនដែល​គិតពី​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្ការ បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ សកម្មភាព​របស់លោក សក្តិ សារុន យ៉ាង​អនាធិបតេយ្យ​បែបនេះ ក៏​ដោយសារតែ​គាត់​ទទួលបាន​ភ្លើង​ខៀវ​ពី​លោក សក្តិ សា​រ៉ាង ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ គេ​មិនដែល​ឃើញ​មានការ​ដាក់ពិន័យ ឬ​លុបបំបាត់​ភាព​អសកម្ម​ដែល​លោក សក្តិ សារុន កំពុង​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​ម្តងណា​ឡើយ ជាពិសេស​សមត្ថកិច្ច​ស្ថាប័ន​ដទៃទៀត មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​លោក សក្តិ សារុន ដែល​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី​របស់ខ្លួន​ឲ្យ​ស្របតាម គោលការណ៍​ណែនាំ​របស់​ថ្នាក់លើ​។​
 


​មន្ត្រី​តូចតាច​មួយចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក​ស ក្តិ សា​រ៉ាង មិនដែល ហ៊ាន​ហើបមាត់​នោះទេ ទោះជា​លោក សក្តិ សា​រ៉ាង បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់ខ្លួន ជាពិសេស​សាច់ញាតិ​ឲ្យ​ចុះទៅ​កាន់​តួនាទី​សំខាន់ៗ​ដែល​អាច​ប្រមូល​លុយ​ច្រក ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល​ដូចជា​លោក សក្តិ សារុន និង​លោក សក្តិ សុគន្ធ សុទ្ធតែ​ប៉ុស្តិ៍​ឈរជើង​នៅក្នុង​ស្រុក​កែវ​សីមា ទី​ដែលមាន​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង មួយថ្ងៃៗ​គ្រាន់តែ​លុយ​ដែល​ប្រមូលបាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​មិនដឹង​ជា​យក​ទៅណា​អស់​ទេ​។ ការប្រើប្រាស់​សិទ្ធិអំណាច​ផ្ទាល់ខ្លួន​ហួស​ព្រំដែន ដែល​លោក សក្តិ សុគន្ធ និង​លោក សក្តិ សារុន កំ ពុង​ប្រព្រឹត្ត​បង្កើត​ឲ្យ​មានទំនាស់​ប្រយោជន៍​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​នគរ​បាល និង​កងរាជអាវុធហត្ថ ក៏ដូចជា​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ រួមទាំង​មន្ត្រី​បរិស្ថាន​តែងតែមាន​ការប៉ះទង្គិច​គ្នា​ដ៏​ចម្រូងចម្រាស​សឹង រាប់​ភ្លេច​ទៅហើយ​។ គេ​ចង់ឃើញ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកចិត្តទុកដាក់ ពិនិត្យមើល​ភាព​អសកម្ម​របស់លោក សក្តិ សា​រ៉ាង ដែល​បក្ខពួកនិយម​ទំយើ​ឲ្យ​សាច់ញាតិ​របស់ខ្លួន​ប្រព្រឹត្ត​បំពាន​ច្បាប់ ឡើងវិញ​ផង​៕

 

22-june (1)

 

22-june (2)

 

Leave a Reply

(*) Required, Your email will not be published