ស្រោមអនាម័យ​មាន​ធ្មេញ​ខាំ​លិង្គ​ការពារ​ការរំលោភ​

, , Leave a comment

​ថ្មីៗ​នេះ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បានបង្ហាញ​ពី​គម្រោង​ផលិត​ស្រោមអនាម័យ​មួយបែប​ថ្មី​សម្រាប់​ស្ត្រី​។ ស្រោម​នោះ​មាន​រាង​ដូច​មាន​ធ្មេញ​ទាំង​ក្រាស់​មាំ​សម្រាប់​ខាំ​ប្រដាប់ភេទ បុរស​ខណៈ​ស្ត្រី​ត្រូវគេ​ចាប់រំលោភ​។​

 

​ស្រោមអនាម័យ​នោះ​ឈ្មោះថា Rape-aXe ខណៈ​វា​ត្រូវបាន​វេជ្ជបណ្ឌិត​រូបនេះ​ធ្លាប់មាន​គម្រោង​ផលិត​វា​ជិត​បួន ទសវត្សរ៍​មកហើយ​ចាប់តាំងពី​លោកស្រី​វេជ្ជបណ្ឌិត​សូ​ណេ​ត អេ​ឡឺ​រ មាន​វ័យ​ត្រឹម​២០​ឆ្នាំ​មកម្ល៉េះ​។​លោកស្រី​បាន​នឹកឃើញ​គំនិត​ចង់​បង្កើត វា​ពេល​គាត់​ទៅ​ជួបនឹង​ជនរងគ្រោះ​ដោយសារ​ការចាប់រំលោភ​។​

 

​អ្នក ស្រី​វេជ្ជបណ្ឌិត សូ​ណេ​ត អេ​ឡឺ​រ ធ្លាប់បាន​សន្យា​ប្រាប់​ក្រុម​ស្ត្រី​ទាំងនោះ​ថា​៖«​ប្រសិនបើ​នាង​ខ្ញុំ អាច​ច្នៃប្រឌិត​នូវ​រូបរាង​ស្រោមអនាម័យ​ដូច​ធ្មេញ​នេះ​បាន​ខ្ញុំ​នឹង ធ្វើ​វា​ជាមិនខាន​»​។​

 

​ទីបំផុត​វា​បានក្លាយ​ជាការ​ពិត​ដូច​ពាក្យ សន្យា​របស់លោក​ស្រី​មែន​គឺ​ស្រោមអនាម័យ​ម៉ាក Rape-Axe នេះ​តែម្តង​។ វា​ជា​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​ប្រើប្រាស់​ដែល​ហាក់ដូច​ជាមាន​ធ្មេញ ចាំ​ខាំ​លិង្គ​បុរស​ឲ្យ​ជាប់គាំង​តែម្តង​។​

 

​វេជ្ជបណ្ឌិត​រូបនេះ បន្តថា​៖«​វា​ជា​ប្រភេទ​ស្រោមអនាម័យ​ធ្វើ​ឲ្យ​ប្រដាប់​ភេទបុរស​មានការ​ឈឺ ចាប់​បន្តិច​។ វា​មាន​សមត្ថភាព​ដោយ​មិន​ឲ្យ​លិង្គ​បុរស​នោម​ចេញ​បាន​ហើយ​វា​មាន​ចលនា​ទៀត ផង​ពេល​ប៉ះ​វា​។ ប្រសិនបើ​បុរស​មានបំណង​ចង់​ដក​អាប្អូន​តូច​ចេញពី​ប្រដាប់​ភេទស្ត្រី ខណៈពេល​រួមភេទ​នោះ វា​កាន់​តែមាន​ចលនា​រឹតបន្តឹង​លិង្គ​ខ្លាំង​ឡើង​។ តែ​វា​មិនបាន​ធ្វើ​ឲ្យ​រលាត់ស្បែក​លិង្គ​និង​បង្ក​គ្រោះថ្នាក់​ដល់​លិង្គ ឡើយ​»៕

141206102822_02

​ប្រភព dailymail.co.uk

 

Leave a Reply

(*) Required, Your email will not be published