ដួង ហ្សូ​រី​ដា ចេញ​សារ​ប្រតិកម្ម​ជាមួយ​អត្ថបទ “​មាន​៣០០​ដុល្លារ​ក៏​អាច​យក​តារា​ស្រី​ឡើង​សណ្ឋាគារ​បានដែរ​”

, , Leave a comment

25-5-2015 (2)

25-5-2015 (3)

​រាជធានី​ភ្នំពេញ : ក្រោយពី​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ពី​ដំណឹង​លេច​ឮថា ៖ « ត្រឹមតែ ៣០០ ដុល្លារ ក៏​អាច​នាំ​តារា ឡើង​សណ្ឋាគារ​បានដែរ​?» បានធ្វើ​ឲ្យ ដួង ហ្សូ​រី​ដា ចែករំលែក​បន្ត ព្រមទាំង​សរសេរ​បន្ថែមថា “ ខ្ញុំ​ធ្លាប់បាន​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​ម្តង​រួចមកហើយ អា​រឿង​ពួក​ម៉ែ​យែ​ម​យក​រូបថត​តារា​ល្បីៗ​រួមទាំង​មាន​រូបខ្ញុំ​ដែរ ទៅ​ដាក់​អាល់​ប៉ុ​ម​លក់​ដូច​ត្រី​សាច់​តាម​សណ្ឋាគារ កាស៊ីណូ ក្លឹប​កម្សាន្ត​ធំៗ តែ​ពេល​ភ្ញៀវ​ត្រូវការ​បង្វែរ​ដាន​ថា តារា​ល្បីៗ​រវល់​យក​តារា​នេះនោះ​ជំនួស​វិញ​ទៅ​..!!!

 

​ខ្ញុំ​ទទួលស្គាល់ថា តារា​មិនមែន​សុទ្ធតែ​ល្អ​ត្រឹមត្រូវ​ទាំងអស់​នោះទេ តែ​ក៏​មិនត្រូវ​វាយតម្លៃ​ត្រី​ស្អុយ​មួយ ស្អុយ​មា​កា​ត្រក​ឲ្យ​សោះ​..!!! បើ​ចេះ​អញ្ចឹង​មិនមែន​តារា​ល្បីៗ​ដែល​គេ​ត្រឹមត្រូវ​ប្រឹងប្រែង​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក​ផង រកតែ​ឡាន​ទំនើបៗ ផ្ទះ​វីឡា​ស្គឹ​ម​ស្គៃ​នៅ​មិនបាន​ផង ..!!! មិនបាន​សើចយំ​អ្នកណា​ទេ តែ​ក៏​កុំ​ឲ្យ​ល្អូ​ង​ល្អាស់​សំ​យែង​ពេក​។ សង្ឃឹមថា​តារា​ថ្មីៗ មិន​ធ្វើ​អ្វី​ហួសហេតុ​ឲ្យ​ស្អុយ​កេរ្តិ៍ឈ្មោះ ដល់​ពួក​បង​តារា​ស្រករ​មុន​ប្អូនៗ​ទេ​ណា ព្រោះ​យើង​ពូជ​សិល្បៈ​ខ្មែរ​តែមួយ បើ​គេ​ដៀល វា​រាស​ទាំងអស់គ្នា​ហ្នឹង ..! ឈឺចាប់​បំផុត​ពេល​គេ​ដៀល​ថា​សិល្បៈ​ថោក​..!

 

​គួរ​បញ្ជាក់ដែរថា នៅក្នុង​អត្ថបទ​ដែលមាន​ចំណងជើង​ថា “​ត្រឹមតែ ៣០០ ដុល្លារ ក៏​អាច​នាំ​តារា ឡើង​សណ្ឋាគារ​បានដែរ​?” បាន​រៀបរាប់​ពី​តម្លៃ​ទីផ្សារ​ខ្លួន​ការលក់ខ្លួន​ដោយ​បញ្ជាក់ថា ៖« ថ្លៃ​ខ្លួន ៣០០ ដុល្លារ​សម្រាប់​ការ​ដេក​ជាមួយ​តារា មិនមែន​ម៉ែ​យ៉ែម​ចេះតែ​កំណត់​តម្លៃ​ទៅកាន់​ភ្ញៀវ​ទេ គឺ​ភាគច្រើន​តារា​ខ្លួនឯង​ផ្ទាល់​តែម្ដង​ដែល​ដាក់​តម្លៃ​ទៅឱ្យ​ម៉ែ​យ៉ែម ដើម្បី​ជួយ​រក​ទីផ្សារ​។ ទោះជា​បែបនេះ ប្រភព​ដ៏​គួរឱ្យ​ទុកចិត្ត​ខាងលើ​មិនដឹង​ពី​មូលហេតុ​ការដោះដូរ​ថ្លៃ ខ្លួន​តារា​ទាប​ដូច្នេះ​ឡើយ​»​។​

 

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ព័ត៌មាន​ជុំវិញ​ការទិញ​-​លក់ខ្លួន​តារាៗ ចាប់ផ្ដើម​កម្រើក​ជាខ្លាំង បន្ទាប់ពី​ម្ចាស់​ហាង​កែ​សម្ផស្ស​ល្បីឈ្មោះ ចែ​មុំ ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការធ្វើ​សញ្ចរ​កម្ម​។ មួយវិញទៀត​តារាចម្រៀង អ្នកនាង អុំ រស្មី ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ផងដែរ រឿង​នាំ​ក្មេងៗ យកទៅឱ្យ​តា​តា​ឡើង​សណ្ឋាគារ​។

 

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ព័ត៌មាន​ជុំវិញ​ការទិញ​-​លក់ខ្លួន​តារាៗ ចាប់ផ្ដើម​កម្រើក​ជាខ្លាំង​បន្ទាប់ពី​ម្ចាស់​ហាង​កែ​សម្ផស្ស​ល្បីឈ្មោះ ចែ​មុំ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​សញ្ចរ​កម្ម​។ មួយវិញទៀត​តារាចម្រៀង អ្នកនាង អុំ រស្មី ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ផងដែរ រឿង​នាំ​ក្មេងៗ​យកទៅឱ្យ​តា​តា​ឡើង​សណ្ឋាគារ​៕

 25-5-2015 25-5-2015 (1)

 

Leave a Reply

(*) Required, Your email will not be published