ស្ត្រីម្នាក់ត្រូវគេបាញ់សម្លាប់នៅក្រុងតាខ្មៅ សង្ស័យប្លន់ ឬ រឿងគំនុំ

, , Leave a comment

  SR-104

ខេត្តកណ្តាល ៖ស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងបន្ទាប់ ពីឮសូរ បាញ់ជាច្រើនគ្រាប់នៅក្រុងតាខ្មៅ មានអ្នកខ្លះសង្ស័យថា ជារឿងគំនុំនិងខ្លះទៀតថា ជាករណីប្លន់ម៉ូតូ ប៉ុន្តែសម្ភារ និងម៉ូតូជនរងគ្រោះមិនបានបាត់បង់

ឡើយ ។ការបាញ់ប្រហារនេះកើតមាន នៅម៉ោងប្រមាណ ៨ និង១០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។ សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ទ្រី សុធាវី អាយុ៣២ឆ្នាំរស់នៅផ្ទះជួលភូមិស្វាយ រលំ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកជនល្មើសជនដៃដល់ក្នុងអំពើបាញ់ប្រហារនេះ មានគ្នា២នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ក្រោយធ្វើសកម្មភាពពួកគេបានរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

 

ការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងថាជាករណីប្លន់ឬជាគំនុំនោះ ប៉ុន្តែរបស់ជនរងគ្រោះ និងទ្រព្យសម្បត្តិជាប់នឹងខ្លួនដទៃទៀតមិនមានការបាត់បង់ឡើយ។

11139000_832978210128215_1603602202540282500_n 11146494_832978270128209_622244891525461741_n

 

 

Leave a Reply

(*) Required, Your email will not be published